• 2021-06-25 10:52:05
  • ព័ត៌មាន

អីយ៉ា! សម្ដេច​តេជោ​ក៏​ទស្សនា​បាល់ទាត់ Euro ដែរ!

  • 2021-06-25 10:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចូល​រួម​ជាមួយ​ប្រិយមិត្ត​បាល់ទាត់​ខ្មែរ និង​ពិភពលោក​ក្នុង​ការ​ទស្សនា​ព្រឹត្តិការណ៍​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Euro 2020។ នេះ​បើ​តាម​ការ​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​សម្ដេច​នៅ​ក្នុង​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

សម្ដេច​បាន​សរសេរ​ថា៖ " ការ​ធ្វើ​ចត្តាឡីស័ក​លើក​នេះ​ចំ​ពេល​បាល់ទាត់​អឺរ៉ុប។ យប់​មើល​បាល់​ ពេល​ព្រឹក​ធ្វើ​ការ​ ពេល​ល្ងាច​ហាត់​ប្រាណ​ដោយ​ការ​ធាក់​កង់ " ។

សម្ដេច​តេជោ​បាន​ជាប់​ចត្តាឡីស័ក​រហូត​ដល់​ថ្ងៃ​ទី៣ ខែ​កក្កដា ក្រោយ​ពេល​ដែល​លោក​ប៉ះ​ពាល់​ដោយ​ប្រយោល​ជាមួយ​អ្នក​ជំងឺ​កូវីដ-១៩។

សូម​ជម្រាប​ផង​ដែរ​ថា​ សម្ដេច ហ៊ុន សែន ជា​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​មួយ​រូប ដោយ​លោក​ជា​រឿយៗ​ធ្លាប់​តែ​សម្ដែង​ការ​កោតសរសើរ​ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ លោក​ក៏​ធ្លាប់​បាន​បង្ហាញ​ពី​ការ​គិត​គូរ​ក្នុង​ការ​អញ្ជើញ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi និង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar ក្រោយ​មាន​ការ​សំណូម​ពរ​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់