• 2021-06-23 02:13:47
  • បាល់ទាត់

Modric ​ស៊ុត​១​ជើង​យប់មិញ​ស្អាត​ណាស់ ជួយ​ក្រូអាត​ឡើង​លេខ​២​ក្នុង​ពូល​

  • 2021-06-23 02:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​បាន​ឡើង​មក​លេខ​២​ក្នុង​ពូល​ហើយ បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ស្កុតឡែន​ក្នុង​លទ្ធផល ៣-១ ​សម្រាប់​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល ​ពាន​រង្វាន់ Euro 2020 ​។

​Vlasic ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ឱ្យ​ក្រុម​ក្រូអាត​នៅ​នាទី​១៧ ​នៅ​នៅ​ចុង​ម៉ោង McGregor ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​វិញ​ឱ្យ​ក្រុម​ស្កុតឡែន។ ​ឈាន​ចូល​ដល់​តង់​ទី​២ ​ប្រធាន​ក្រុម Luka Modric ​ក៏​បាន​ស៊ុត​បច្ចេកទេស​បញ្ចូល​ទី​១​គ្រាប់​នាំ​មុខ​ជា​ថ្មី​ទៀត ​មុន​ពេល Perisic ​ថែម​គ្រាប់​ទី​៣​ឱ្យ​ក្រុម​ក្រូអាត​បាន។ ចប់​ការ​ប្រកួត ​ក្រូអាត​យក​ឈ្នះ​ស្កុតឡែន​បាន​ក្នុង​លទ្ធផល ​៣-១។

​ជាមួយ​លទ្ធផល​នេះ ​ក្រូអាត​មាន​៤​ពិន្ទុ​ឈរ​នៅ​លេខ​២​ក្នុង​ពូល ​ស្រប​ពេល​ក្រុម​លេខ​១​បាន​ទៅ​លើ​អង់គ្លេស ​ដែល​មាន​៧​ពិន្ទុ ​ឆ្លង​កាត់​ការ​ប្រកួត​៣​ប្រកួត​ដូច​គ្នា៕

ប្រភព៖ www.afp.com អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់