• 2021-06-17 07:10:05
  • បាល់ទាត់

ប្រភព​មួយ​​ទម្លាយ​ថា តា Perez ជា​ហេតុផល​ពី​ក្រោយ​ចង់​ឲ្យ Ramos ចេញ​ពី Real

  • 2021-06-17 07:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ភ្ញាក់ផ្អើល​កាល​ពី​ព្រឹកមិញ​ដោយ​សារ​ព័ត៌មាន Sergio Ramos បាន​សម្រេច​ចិត្ត​ចាកចេញ​ពី Real Madrid ក្រោយ​លេង​អស់​រយៈពេល​១៦​ឆ្នាំ។

Ramos បាន​ផ្លាស់​ពី​ក្លឹប Sevilla ​មក​លេង​ឲ្យ Real Madrid កាល​ពី​ឆ្នាំ​២០០៥។ ក្នុង​ទឹក​ដី​កីឡដ្ឋាន​ Santiago Bernabeu គេ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​ចំនួន​២២។ ពេល​មក​ដល់​​ Madrid ដំបូង​បំណង​ប្រាថ្នា​របស់​គេ​គឺ​ចង់​ក្លាយ​ជា​ប្រធាន​ក្រុម​និង​វីរបុរស​របស់​ក្រុម។

នៅ​ចំណុច​ខ្លះ Ramos ​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ក្លឹប Real Madrid តែ​លោក Perez ជា​មនុស្ស​ចង់​បាន​អំណាច​ខ្លាំង​ជាង​គេ។ អ្នក​សរសេរ​ព័ត៌មាន​របស់​អេស្ប៉ាញ​ម្នាក់​ឈ្មោះ​ថា Guillen Balague ​ទម្លាយ​ឲ្យ​ដឹង​ថា តា Perez ចង់​ឲ្យ Ramos ចេញ ដូច​ពេល​ដែល​គាត់​​ចង់​ឲ្យ Ronaldo ​ចេញ​ដូច​គ្នា។

Ramos ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​​ទាំង​ក្នុង​និង​ក្រៅ​ទីលាន​ ប៉ុន្តែ​កន្លង​ទៅ Perez មិន​ទាន់​រក​វិធី​ឲ្យ​គេ​អាច​ចេញ​បាន​លឿន​នោះ​ទេ។ តែ​ពេល​នេះ Perez មាន​លេស​មួយ​ចំនួន​ដូច​ជា Ramos មាន​វ័យ​៣៥​ឆ្នាំ, លេង​បាន​តែ​៧​ប្រកួត​ក្នុង​ឆ្នាំ​២០២១ និង​មាន​បញ្ហា​របួស។ Perez ចង់​ត​កុងត្រា​ឲ្យ​​មួយ​ឆ្នាំ​ទៀត តែ Ramos ទាមទារ​២​ឆ្នាំ។

ទាំង​នេះ​គឺ​ជា​លេស​ដែល Perez ចង់​បានដោយ​សារភាព​ចរចា​គ្នា​មិន​ត្រូវ ធ្វើ​ឲ្យ Ramos មិន​សប្បាយ​ចិត្ត​រួច​ក៏​​សម្រេច​ចិត្ត​ចាកចេញ​ទៅ។ ប្រភព​បន្ត​ថា ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​ចង់​ទៅ​លេង​នៅ Premier League ប៉ុន្តែ​បើ​មិន​សម្រេច​ដូច​បំណង​អាច​នឹង​ទៅ​អាមេរិក​វិញ។ កុងត្រា​របស់ Ramos ជាមួយ Madrid នឹង​អស់​ពេល​បញ្ចប់​ខែ​មិថុនា​នេះ៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់