• 2021-06-17 04:49:13
  • បាល់ទាត់

មិន​គួរ​ឱ្យ​ជឿ! Silva ​ចង់​ចាកចេញ​ពី​ក្រុម Manchester City ​ហើយ​

  • 2021-06-17 04:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Bernardo Silva ​មាន​ចិត្ត​ចង់​ចាកចេញ​ពី​ក្រុម Manchester City ​ទៅ​ហើយ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​ហើយ​រូបគេ​ក៏​បាន​ប្រាប់​ទៅ​អ្នក​ចាត់ការ​ Pep Guardiola ​រួច​រាល់​ផង​ដែរ។

​នៅ​ពេល​នេះ​មាន​ក្លឹប​២​ហើយ​ដែល​បាន​ទាក់ទង​រូបគេ ​ក្នុង​នោះ​សុទ្ធ​តែ​នៅ​អេស្ប៉ាញ​ទាំង​ពីរ​តែ​ម្ដង​គឺ​ក្រុម Atletico Madrid ​និង FC Barcelona ​។ ​ដោយ​ប្រភព​បាន​បញ្ជាក់​ថា​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ ​មាន​ចិត្ត​ចង់​ទៅ​លេង​នៅ​ក្រុម Barcelona ​ជាង​ក្រុម AT Madrid ​។ ​ខណៈ​ដែល​តម្លៃ​ខ្លួន​របស់​គេ ​ទំនង​ជា​ជាង​៥០​លាន​ផោន ​ប្រសិន​បើ Man City ​បញ្ចេញ​មែន។

​យ៉ាងណាមិញ ​លោក Pep ​ក៏​ទំនង​ជា​បញ្ចុះបញ្ចូល​រូបគេ​ឱ្យ​បន្ដ​លេង​នៅ​ក្រុម Man City ​ទៀត​សិន​ដែរ ព្រោះ Silva ​ជា​កីឡាករ​សំខាន់​ម្នាក់​នៅ​ក្នុង​ក្រុម​នា​ប៉ុន្មាន​រដូវ​កាល​មក​នេះ​។ ​ស្រប​ពេល​ហេតុផល​ដែល​រូបគេ​ចង់​ចាកចេញ​នោះ គឺ​ជា​បញ្ហា​ផ្ទាល់​ខ្លួន ​និង​គ្រួសារ។ Silva ​ចង់​លេង​នៅ​លីគ​ក្បែរ​ប្រទេស​ព័រទុយហ្គាល់​ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់