• 2021-06-17 02:28:39
  • បាល់ទាត់

មក​ដឹង​រឿង​១ ប៊ែលហ្ស៊ិក​នឹង​ធ្វើពេល​ប៉ះដាណឺម៉ាកយប់​នេះ ដើម្បី​រំលឹក​ដល់ Eriksen

  • 2021-06-17 02:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ប៉ះ​ជម្រើស​ជាតិដាណឺម៉ាក​ វេលាម៉ោង​១១យប់​នេះ ក្រុម​ប៊ែកហ្ស៊ិក​បាន​ប្រកាស​ឱ្យ​ដឹង​ថា ពួកគេ​នឹង​ទាត់​បាល់​ចេញ​ពី​ទី​លាន​នៅ​នាទី​ទី​១០ ត្រូវ​នឹង​លេខ​អាវ​ Christian Eriksen ដើម្បី​រំលឹក​ដល់​ខ្សែ​បម្រើ​រូប​នេះ ដែល​បាន​ដួល​សន្លប់​ដោយបញ្ហា​បេះដូង​​កាល​ពី​ពេល​ថ្មីៗ​ អំឡុ​ង​ពេល​ប្រកួត​ចាញ់ក្រុម​ជម្រើស​ជាតិ​ហ្វាំងឡង់ ១-០។

Eriksen ដែល​ពាក់​អាវ​លេខ​១០​ក្នុង​ជម្រើស​ជាតិ​ដាណឺម៉ាក មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ ក្រោយ​ក្រុម​គ្រូពេទ្យ​ជួយ​សង្រ្គោះ បន្ទាប់​ពី​ដួល​សន្លប់​នៅ​លើ​ទីលាន។ ដូច្នេះ​ការ​ទាត់​បាល់​ចេញ​របស់​ក្រុម​ជម្រើសជាតិ​ប៊ែលហ្ស៊ិក គឺ​ជា​ការ​អបអរ​សាទរ​នៃ​ការ​រស់រាន​មាន​ជីវិត​ជាថ្មី​របស់​អតីត​កីឡាករ​ Spurs រូប​នេះ។

ខ្សែ​ប្រយុទ្ធ Romelu Lukaku បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​ក្រុមរុស្ស៊ី​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ស្រែកដាក់​កាមេរ៉ា​ទូរទស្សន៍មួយ​​ថា «Chris ខ្ញុំ​ស្រលាញ់​អ្នក»។ Lukaku និង Eriksen គឺ​ជា​មិត្ត​រួម​ក្រុម​ក្លឹប​ Inter ជាមួយ​គ្នា។

Christian Eriksen

អ្នក​ចាត់​ការ​របស់​បែលហ្ស៊ិកលោក Roberto Martinez បាន​ប្រាប់​ក្រុម​អ្នក​សារព័រមាន​ថា ៖«​នេះ​ជា​ការ​អបអរ​ក្នុង​បាល់​ទាត់ និង​អបអរ​សម្រាប់​ Christian»។

លោក​បាន​បន្ថែម​ថា វា​ជា​រឿង​មួយ​ដែល​មើល​មិន​ឃើញ ជា​រូប​ភាព​ភាព​ក្ដុលក្ដួល​សម្រាប់ Christian និង​មិត្ត​រួម​ក្រុម​ទាំងអស់​របស់​គេ​។

អ្នក​ចាត់​ការ​វ័យ​៤៧​ឆ្នាំ បាន​បន្ថែម​ថា ៖«ប៉ុន្តែ​ក្រោយ​មក​ អ្នក​បាន​ទទួល​ដំណឹង​ល្អ​ថា Christian មិន​អី​ទេ គាត់​អាច​និយាយ​បាន​ថា​គាត់​នៅ​មន្ទីរ​ពេទ្យ ហើយ​ឥឡូវ​នេះ​វា​សឹង​តែ​ជា​ការ​អបអរ​រួច​ទៅ​ហើយ»៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់