• 2021-06-17 00:59:08
  • បាល់ទាត់

លម្អិត​ពី​​រឿង Ramos ចាកចេញ​ពី Real Madrid ហើយ​ក្លឹប​ពីរ​​កំពុង​ចាប់​អារម្មណ៍​គេ

  • 2021-06-17 00:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Sergio Ramos នឹង​ចាកចេញ​ពី Real Madrid ក្រោយ​ចំណាយ​ពេល​១៦​ឆ្នាំ​​ជាមួយ​ក្រុម​​យក្ស​មួយ​នេះ។

កីឡាករ​វ័យ​៣៥​ឆ្នាំ​នឹង​​ធ្វើ​សន្និសីទកាសែត​នៅ​ថ្ងៃ​ព្រហសប្បតិ៍​​នេះ​ដើម្បី​និយាយ​ពាក្យ​លា​ចុងក្រោយ។ ការ​ចាកចេញ​របស់​គេ​មាន​ន័យ​ថា ការ​លេង​ចាញ់​ Chelsea ២-០ ក្នុង​ពាន​រង្វាន់ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​ខែ​មុន​គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​សម្រាប់ Madrid។

កុងត្រា​របស់ Ramos នឹង​អស់​​នៅ​ពេល​បញ្ចប់​ខែ​មិថុនា។ គេ​ត្រូវ​បាន​ក្លឹប​​ស្នើ​ផ្ដល់​កុងត្រា​ឲ្យ​​១​ឆ្នាំ​ទៀត ជាមួយ​នឹង​​ការ​កាត់​ប្រាក់​ឈ្នួល​១០​%៊។ ប៉ុន្តែ Ramos ចង់​បាន​កុងត្រា​២​ឆ្នាំ ជាមួយ​ប្រាក់ឈ្នួល​ដូចគ្នាដែលទទួល​បាន​ក្នុង​ពេល​បច្ចុប្បន្ន មុនពេលការកាត់បន្ថយប្រាក់ខែ។។ PSG និង Sevilla ជា​ក្លឹប​កំពុង​ចាប់​អារម្មណ៍​ចង់​ចុះ​កុងត្រា​យក Ramos៕​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់