• 2021-06-11 01:15:52
  • បាល់ទះ

ជួយ​ត្រេកអរលោក សុខ កុយ ជា​ពី​ជំងឺ​កូវីដ-១៩ហើយ!

  • 2021-06-11 01:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុខ កុយ ដែល​ជា​អ្នក​ប៉ះសេ​បាល់ទះ​ដ៏​ល្បី​ឈ្មោះ​របស់​ស្មាត់​វេត និង​ស្មាត់​វ៉ា បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩ហើយ ក្រោយ​សម្រាក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គរការ ក្នុង​ស្រុក​ត្រាំកក់ខេត្ត​តាកែវប្រមាណជា​ពីរ​សប្ដាហ៍។

លោក សុខ កុយ បាន​ឱ្យ​ដឹង​លើ​គណនី​ហ្វេសប៊ុក​ខ្លួន​ថា លោក​បាន​ជាសះស្បើយ​ហើយ ហើយ​សូម​អរគុណ​ដល់​អ្នក​គាំទ្រ និង​ក្រុម​គ្រូពេទ្យ​ដែ​ល​ខំប្រឹង​ព្យាបាល​លោក​កន្លង​មក។

អ្នក​ប៉ះសេ​បាល់ទះ​មិន​អាជីព​រូប​នេះ បាន​សរសេរ​បែប​នេះ​ថា ៖«រូប​ខ្ញុំ​បាន​ជា​សះ​ស្បើយ​ហើយ​បងប្អូន ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​លោកគ្រូអ្នកគ្រូ ដែល​បាន​និង​មើល​ថែ​ខ្ញុំ​កន្លង​មក និង​សូម​អរគុណ​ដល់​បងប្អូន​ដែល​បាន​ជូន​ពរ​រូប​ខ្ញុំ​កន្លង​»។

ទោះបីជាយ៉ាងណា បុរស​វ័យ​៣២​ឆ្នាំ​រូប​នេះ ​ត្រូវ​បន្ត​ដាក់​ខ្លួន​ដាច់​ដោយឡែក​១៤​ថ្ងៃ​​ទៀត តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​តាមដាន​អាការៈ​ បើ​មិន​មាន​បញ្ហា​អ្វី​លោកអាច​ទៅ​ផ្ទះ​ដូច​ធម្មតា​វិញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់