• 2021-06-10 14:01:35
  • បាល់ទាត់

មេ​ Inter Miami ជឿ​ជាក់​ខ្ពស់​ថា​ Messi នឹង​មក​លេង​ឲ្យ​ក្លឹប​លោក​នៅ​ថ្ងៃ​ណា​មួយ​ ក្នុង​ពេល​អនាគត​

  • 2021-06-10 14:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jorge Mas នាយក​កីឡា​របស់​ក្លឹប​ Inter Miami បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ លោក​មាន​ក្ដី​ជឿជាក់​ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា​ ខ្សែ​ប្រយុទ្ធ​ Lionel Messi នឹង​មក​លេង​ឲ្យ​ក្លឹប​លោក​នៅ​ថ្ងៃ​ណា​មួយ​ ក្នុង​ពេល​អនាគត​ខាង​មុខ​នេះ​។

លោក​ Jorge បាន​និយាយថា​៖" លោក​ប្រធាន​ក្លឹប​ David Beckham និង​ខ្ញុំ​ផ្ទាល់​កំពុង​តែ​ធ្វើ​ការ​ជា​មួយ​គ្នា​ខ្លាំង​​ណាស់​ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​នាំ​យក​កីឡាករ​ណា​ល្អៗ​មក​ក្លឹប​យើង​ ហើយ​ជា​ពិសេស​គឺ​ Messi នេះ​ឯង​ជា​កីឡាករ​ក្នុងជំនាន់ជាមួយយើង ហើយគេក៏ជាយើង​ចង់​បាន​ ព្រោះ​គេ​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្អ​បំផុត​មួយ​រូប​រហូត​មក​ "។

លោក​បាន​បន្ត​ថា​៖" ចំពោះ​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​មាន​ក្ដី​ជឿជាក់​ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា​ Messi គេ​ពាក់​អាវ​របស់​ Inter Miami លេង​ក្នុង​នាម​ជា​កីឡាករ​របស់​យើង​នៅ​ថ្ងៃ​ណា​មួយ​ ក្នុង​ពេល​អនាគត​ខាង​មុខ​នេះ។ ​ខ្ញុំ​គិត​ថា​គេ​នឹង​គ្រប់គ្រាន់​ទទួល​ឈ្មោះ​កីឡាករ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ជំនាន់​របស់​យើង​ បើ​គេ​មក​លេង​នៅ​នេះ​ទៀត​ ហើយ​ណា​មួយ​ទៀត​នេះ​ជាមហិច្ឆតា​របស់​ម្ចាស់​ក្លឹប​នេះ​ផង​ដែរ​ ដែល​តែង​មាន​បំណង​កសាង​ឲ្យ​ក្លឹប​នេះ​ក្លាយ​ជា​ក្លឹប​លំដាប់​ថ្នាក់​ពិភពលោក​ "៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់