• 2021-06-09 07:28:36
  • ប្រដាល់

Logan Paul ចង់​ជួប​ Mike Tyson ម្ដង​ បន្ទាប់​ពី​វាយ​ជាមួយ Floyd រួច

  • 2021-06-09 07:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Logan Paul បាន​និយាយ​ថា Mike Tyson គឺ​ស្ថិត​ក្នុង​បញ្ជី​​​ឈ្មោះ​អ្នក​ដែល​គេ​ចង់​វាយ បន្ទាប់​ពី​វីរបុស​ប្រដាល់​រូប​នេះ​បាន​ទាយ​ថា គេ​នឹង​ចាញ់​ក្រោម​ថ្វី​ដៃ​របស់ Floyd Mayweather។

តារា​យូធូប​វ័យ​២៦​ឆ្នាំ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​ទប់​បាន​៨​ទឹក​ពេញ​ជាមួយ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd កាល​ពី​ដើម​សប្ដាហ៍​នេះ។ មុន​ការ​ប្រកួត​នេះ Tyson ធ្លាប់​ទស្សទាយ​ថា Mayweather អាច​យក​ឈ្នះ​លើ Paul បាន​។

និយាយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ជាមួយ Floyd តារា​យូធូប Paul បាន​​​តប​ទៅ​វិញ​ថា គេ​នឹង​កត់​ក្នុង​បញ្ជី​ទាំង​អស់ សម្រាប់​អ្នក​ដែល​គិត​ថា​គេ​នឹង​ចាញ់។ ក្នុង​នោះ Paul ក៏​បាន​បញ្ជាក់​អំពី​ឈ្មោះ​របស់ Tyson ផង​ដែរ។

ក្នុង​ជំនួប​ដែល​ទទួល​រង​ការ​រិះ​គន់​ចាស់​ដៃ​​កាល​ពី​ថ្ងៃ​ច័ន្ទ Mayweather ត្រូវ​គេ​រំពឹង​ទទួល​បាន​ប្រាក់​១០០​លាន​ដុល្លារ ឯ Paul បាន​ជិត​២០​លាន​ដុល្លារ៕ ​

ប្រភព៖ sportbible ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់