• 2021-06-09 02:36:58
  • ប្រដាល់

ធន់​ ចាន់តាក់​ របួស​ដែល​ឈឺ​បាន​ជា​ប្រហែល​ ៥០%​ ហើយ​

  • 2021-06-09 02:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចិត្ត​សឿង​ នៃ​ក្លឹប​ប្រដាល់ក្រសួង​ការពារ​ជាតិ​ ធន់​ ចាន់តាក់​ ថា​របួស​របស់​ខ្លួន​ដែល​ឈឺ​បន្ទាប់​ពី​ប្រកួត​ជា​មួយ​ ម៉ុត​ ខ្លឹមខ្មៅ​ នោះ​ឥលូវ​បាន​ធូរ​ស្រាល​ប្រហែល​ ៥០%​ ហើយ​ពេល​នេះ។​

កីឡាករ ធន់ ចាន់តាក់

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​របស់​ខ្លួន​ ចាន់តាក់​ បាន​បញ្ជាក់​ថា​ចំពោះ​របួស​ដែល​កើត​ឡើង​ក្រោយ​រូប​គេ​ប៉ះ​ ម៉ុត​ ខ្លឹមខ្មៅ​ កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេល​បាន​ជា​ប្រហែល​ ៥០%​ ហើយ។​ កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​ក៏​សង្ឃឹម​ថា​នឹង​ឆាប់​ជា​ ១០០%​ បាន​ប្រកួត​វិញឆាប់ៗ។​

ចំពោះ​បញ្ហា​របួស​នេះ​ដែរ​មាន​អ្នក​មួយ​ចំនួន​លើក​ឡើង​ថា​បញ្ហា​ប្លោកនោម​ បន្ទាប់​ពី​រូប​គេ​ធ្វើ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជា​មួយ​កីឡាករ​ជើង​ចាស់​ ម៉ុត​ ខ្លឹម​ខ្មៅ​ នៅ​សង្វៀន​បាយ័ន​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។​ បច្ចុប្បន្ន​ ចាន់តាក់​ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់