• 2021-06-08 07:26:23
  • បាល់ទះ

ម៉ា ប៊ិនយ៉ា នឹង​វិល​ចូល​សមរភូមិ​វិញ​ឆាប់ៗ​តែ​​មិន​ចង់​លេង​ឲ្យ​ក្លឹប​អាជីព​​ព្រោះ​ហេតុផល​ផ្ទាល់​ខ្លួន​

  • 2021-06-08 07:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​អ្នក​ដេញ​បាល់លឿន​របស់​ជម្រើសជាតិ​កម្ពុជា និង​ក្លឹប​វិសាខា ម៉ា ប៊ិន​យ៉ា ថា គេ​នឹង​ចេញ​លេង​នៅ​តាម​តារាង​បាល់ទះ​នានា​វិញ​ឆាប់​ៗ ប៉ុន្តែ​មិន​ចង់​វិល​ទៅ​កាន់​ការ​លេង​ឲ្យ​ក្លឹប​អាជីព​ណា​មួយ​ឡើយ ព្រោះ​ហេតុ​ផល​ផ្ទាល់​​ខ្លួន។

អតីត​អ្នក​ដេញ​​បាល់លឿន​លោត​ស្រាល​ដូច​សំឡីរូប​នេះ​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​គេ​​នៅ​បន្ត​លេង​ដោយ​ខ្លួន​ឯង​តិចៗ​នៅ​ផ្ទះ​ឬ​នៅ​តាម​តារាង​នានា​​យូរៗ​ម្ដង​។ ប៊ិន​យ៉ា បាន​បញ្ជាក់​ថា ​រូប​គេនៅ​លោត​បាន​ធម្មតា គ្រាន់​តែ​លោត​ឆាប់​ធ្លាក់​ចុះ​វិញ ​ពោលគឺ​មិន​ដូច​ពីមុន​ដែល​លោត​ឡើង​​សំកាំង​​​លើ​អាកាស​​​ឡើយ។

អតីត​អ្នក​លេង​បាល់​ដ៏​ល្បី​ធ្លាប់​ហាត់​ដល់​ថៃ​រូប​នេះ​​ ចង់​ចេញ​លេង​យក​ភាព​ល្បីល្បាញ​របស់​ខ្លួន​មក​វិញ។ ​ការនៅ​លេង​នេះ​បាន​​ធ្វើ​គេ​ជឿជាក់​ថា ​សមត្ថភាព​របស់​គេ​ពី​មុន​នឹង​វិល​​មកវិញក្នុង​ពេល​ឆាប់​ៗ​​ ក្រោម​ការ​ខិតខំ​ហ្វឹកហាត់​ដោយ​ខ្លួន​ឯងនិង​ការ​លេង​តិច​ៗ​​សព្វថ្ងៃ​។

​ម៉ា​ ប៊ិនយ៉ា ជា​អតីត​អ្នក​ដេញ​បាល់​លឿន​របស់​​ក្លឹប​បាល់ទះ​វិសាខា ​និង​ជា​អតី​ត​ស្មាត់​ជម្រើស​ជាតិ​ដែល​មាន​សមត្ថភាព​លោត​បា​នកម្ពស់៣,២០ ម៉ែត្រ​ទៅ​៣,៣០​ម៉ែត្រ​ ពោល​គឺ​ខ្ពស់​​ប្រហាក់​ប្រហែល​ ឌូក ផង​ដែរ​។ ប៉ុន្តែ​គេ​ឈប់​លេង​មួយ​រយៈ​ពេល​វេង​ ​ដោយសារ​ជាប់​បម្រើការងារ​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​៕​ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់