• 2021-06-08 04:05:10
  • បាល់ទះ

ស្មាត់ ប្រេងម៉ាស៊ីន ក៏ល្បីខ្លាំងណាស់ដែរពូកែវាយសេវាលោតគប់

  • 2021-06-08 04:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនចាំឆ្នាំថាល្អពេលណា ប៉ុន្តែលោក យង់ ទៀង ហៅស្មាត់ប្រេងម៉ាស៊ីន លេងឡើងល្អក្រោយលោកគ្រូ សោម ចំណាប់ និងឡើងមុនស្មាត់ទូចអង្គរក្ស។

បើតាមបទសម្ភាស៏ថ្មីៗនេះ លោកបានឱ្យ​ Sabay ដឹងថាលោកមានជំនាញវាយសេវាល្អនិងធ្វើស្មាត់ គីឡូបីស្មើកម្រមានអ្នកហ៊ានលេងណាស់។

អេគីបបីរបស់លោកមាន គាន់ប៉ះសេ ដាកងពលលេខ៧ បើបួនមាន គាន់ ដាកងពល​ និងដានីញ៊ែល។ បើទៅលេងក្រៅផ្លូវការនៅក្រៅប្រទេស លោកក៏ធ្លាប់បានទៅដែរជាមួយលោក សោម ចំណាប់ ដូចជាវៀតណាម ឡាវ មាឡេស៊ី ជាពិសេសប្រទេសថៃ។

លោក យង់ ទៀង បញ្ជាក់ថា ៖«ខ្ញុំល្អសឺវីសជាពិសេសផ្លែខ្ញុំបីស្មើសឺវីសហ្មង បួនក៏ខ្ញុំល្អសឺវីសដែរ សំខាន់បីស្មើខ្ញុំចេះកោងចេះចាក់ចូលកណ្ដាលខ្សែត្រង់ត្រាវែល្អៗ បីស្មើគេអត់ហ៊ានលេងជាមួយខ្ញុំទេ គេ​ខ្លាច​សឺវីស​ខ្ញុំ»។

បើនិយាយពីបាល់ទះអាជីពលោកធ្លាប់លេងឱ្យ​ក្លឹបអង្គរក្សតំណែងស្មាត់ ក្រសួងមហាផ្ទៃ និងកងពលលេខ៧ តំណែងលីប័រ៉ូ។

បើ​និយាយ​ដល់​ឈ្មោះ​ប្រេង​ម៉ាស៊ីន ឪពុកមា​របស់​ជឿន​កំពង់​ស្ពឺប្រាប់​ថា​ដោយសារលោកនៅ​កំពង់​ស្ពឺរកស៊ី​ប្រេង​ម៉ាស៊ីន ហើយ​ដើរ​លេង​បាល់​តាម​តារាងបាល់ទះ​ស្រុក​ភូមិ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ ទើប​គេ​ហៅ​ថាស្មាត់​​ប្រេង​ម៉ាស៊ីនៗ​រហូត​មក​ដល់​សព្វថ្ងៃ​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់