• 2021-06-04 02:16:48
  • បាល់ទះ

ចាញ់បារ៉ែន ៨-០ មែនតែកម្ពុជាផ្ដល់​ឱកាស​ឱ្យ​ក្មេងៗបាន​ចូល​លេង​ច្រើន​​

  • 2021-06-04 02:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ជម្រុះ​ FIFA World Cup Qatar 2022 យប់​មិញ ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ចាញ់​ក្រុម​ខ្លាំង​ម្ចាស់​ផ្ទះ​បារ៉ែន​ដល់​ទៅ​ ៨-០។ លទ្ធផល​ធ្លាយ​គ្រាប់​បាល់​ដ៏​ច្រើន​នៅ​ជើង​ទី​២​នេះ​ មិន​មែន​ជា​រឿង​ល្អ​ទេ​សម្រាប់​ក្រុម​គោព្រៃ ខណៈ​កាល​ពី​ជើង​ទី​១ឆ្នាំ​២០១៩ ​កម្ពុជាចាញ់​​តែ​ ១​-០ ប៉ុណ្ណោះ។

នូរុន, តុលា, រតនា, ពិសុទ្ធ

ទោះបី​ជា​យ៉ាងណា ដូច​លោក Honda និង​គ្រូ​បង្គោល Hirose ​ធ្លាប់​លើក​ឡើង​អ៊ីចឹង គឺ​កម្ពុជា​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​យុវជន ដើម្បី​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១នៅ​វៀតណាម និង​លើក​ទី​៣២​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ជាក់​ស្ដែង​យុវជន​​ខ្សែ​ប្រយុទ្ធ​ វុធ តុលា, ខ្សែ​ការ​ពារ ស រតនា របស់​ព្រៃវែង ខ្សែ​ប្រយុទ្ធ ម៉ាត់ នូរុណ របស់​បឹង​កេត និង​​ខ្សែ​បម្រើ​ លឹម ពិសុទ្ធ​ របស់​ភ្នំពេញ​ក្រោន សុទ្ធ​តែ​បាន​បង្ហាញ​សមត្ថភាពលើក​ដំបូង​ក្នុង​ជម្រើស​ជាតិ​ឈុត​ធំ។ ចំណែក​យុវជន​ព្រៃ​វែង​ពីរ​រូប​ទៀតគឺ ឡេង​ ណូរ៉ា និង​ ញឹម លីហួរ មិន​ទាន់​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​ឡើយ។

ទោះរបូត​ច្រើន​គ្រាប់​ក្ដីរហូត​ដល់​៨គ្រាប់ទាំង​ពីរ​តង់ ប៉ុន្តែ​ទម្រង់​របស់​កម្ពុជា មិនមែន​លេង​ទប់ម្ចាស់​ផ្ទះឡើយ ពោល​គឺ​បាន​បាល់ព្យាយាម​វាយបក​​​វិញ ប៉ុន្តែ​​ពួកគេគ្មាន​សំណាង​ទម្លាយ​សំណាញ់ទី​បារ៉ែន​ឡើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់