• 2021-06-03 02:27:26
  • បាល់ទាត់

ដំណឹង​ថ្មី​ពី De Bruyne គឺ​ត្រូវ​លេង​ពាក់​ម៉ាស់​ការពារ​និង​ខកខាន​ប្រកួត​ដំបូង​នៅ Euro

  • 2021-06-03 02:27:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kevin De Bruyne នឹង​ត្រូវ​អវត្តមាន​​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ Euro ២០២០ ឲ្យ​ជម្រើសជាតិ​ប៊ែលហ្សុិក​ទល់​នឹង​រុស្សី​ ហើយ​​នឹង​ត្រូវ​ពាក់​ម៉ាស់​ការពារ​អំឡុង​ពេល​ប្រកួត​បន្ទាប់។

De Bruyne កំពុង​ត្រូវ​បាន​ព្យាយាម​ព្យាបាល​​ឲ្យ​បាន​ជា​រហ័ស​ដើម្បី​បាន​លេង​ព្រឹត្តិការណ៍​ Euro បន្ទាប់​ពី​ច្រមុះ​និង​ភ្នែក​របស់​គេ​បាន​រង​របួស​ក្នុង​ការ​ប្រកួត Manchester City ចាញ់ Chelsea នៅ​ផ្ដាច់ព្រ័ត្រ Champions League។

គ្រូ​របស់​ជម្រើសជាតិ​ប៊ែលហ្សុិក​លោក Martinez ​​មិន​ទាន់​ប្រាកដ​ ពេល​ណា De Bruyne នឹង​​អាច​លេង​បាន​ក្នុង​ប្រកួត​មួយណានោះទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា គេ​នឹង​ត្រូវ​ពាក់​ម៉ាស់​ការពារ​​​ដូច​ទៅ​នឹង​​មិត្ត​រួម​ក្រុម Jan Vertonghen ធ្លាប់​ពាក់​ពី​មុន​អ៊ីចឹង។

​លោក Martinez ក៏​មាន​បញ្ហា​មួយ​ទៀត​ពាក់ព័ន្ធ​នឹង Eden Hazard ដែល​នឹង​មិន​អាច​លេង​ប្រកួត​កម្ដៅ​សាច់​ដុំ​ទល់​នឹង​ក្រិក​នៅ​យប់​នេះ និង​គ្រោង​លេង​តែ​៤៥​នាទី​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​មិត្តភាព​ទល់​នឹង​ក្រូអាត​នៅ​ថ្ងៃ​អាទិត្យ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់