• 2021-06-03 01:42:21
  • បាល់ទាត់

Conte ​ទំនង​ជា​មក​ដឹក​នាំ​ក្រុម Spurs ​នៅ​រដូវ​កាល​ក្រោយ

  • 2021-06-03 01:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Antonio Conte ​កំពុង​ចរចា​ជាមួយ​ក្លឹប Spurs ​ដើម្បី​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​អង់គ្លេស​នេះ ​នៅ​រដូវ​កាល​ក្រោយ ​បន្ទាប់​ពី​ចាកចេញ​ពី Inter Milan ​។

​Spurs ​មិន​មាន​អ្នក​ចាត់ការ​តាំង​ពី​បណ្ដេញ​លោក Jose Mourinho ​ចេញ​នៅ​ថ្ងៃ​ទី​១៩​ខែ​មេសា​ដើម​ឆ្នាំ​នេះ​មក។ ​ដោយ​ឡែក​ពួកគេ​បាន​ព្យាយាម​ទាក់ទង​គ្រូ​បង្វឹក​ថ្មី​ជា​ច្រើន​នាក់​មក​ដឹក​នាំ​ក្រុម​បន្ដ​ទៀត​ដែរ ប៉ុន្តែ​ហាក់​មិន​បាន​សម្រេច​ឡើយ។ ​ស្រាប់​តែ​ពេល​នេះ ក៏​មាន​ដំណឹង​ថា​ពួកគេ​កំពុង​ចរចា​ជាមួយ​លោក Conte ​ម្នាក់​ទៀត​ហើយ។

​លោក Conte ​អាច​ចាត់​ទុក​ថា​ជា​អ្នក​ចាត់ការ​ជោគជ័យ​ម្នាក់។ ​បុរស​សញ្ជាតិ​អ៊ីតាលី​នេះ ​ជួយ​ក្លឹប Juventus ​ឈ្នះ​ពាន​រង្វាន់​លីគ ​និង​បន្ដ​ដឹក​នាំ​ក្រុម Chelsea ​នៅ​អង់គ្លេស​កន្លង​ទៅ ​ក៏​ជោគជ័យ​ណាស់​ដែរ។ ​ចុង​ក្រោយ​នេះ​ថែម​ទាំង​ជួយ Inter Milan ​លើក​ពាន Serie A ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​១១​ឆ្នាំ​ចុង​ក្រោយ​នេះ​ទៀត៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់