• 2021-05-28 03:02:12
  • បាល់ទាត់

De Bruyne ធ្លាប់​អន់​ចិត្ត​នឹង Chelsea រឿង​មួយ ហើយ​ថា​ស្អែក UCL ជា​ពាន​របស់ City

  • 2021-05-28 03:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kevin De Bruyne បាន​និយាយ​ថា គេ​មិន​បាន​អញ្ជើញ​ឲ្យ​​​ទៅ​ទស្សនា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League របស់ Chelsea កាល​ពី​ឆ្នាំ​២០១២​ទេ ត្បិត​ក្លឹប​បាន​ទិញ​គេ​បាន​៤​ខែ​ទៅ​ហើយ​ក្ដី។

កាល​ពី​ខែ​ មករា​ ឆ្នាំ ២០១២ Chelsea បាន​ទិញ De Bruyne ពី​ក្លឹប Genk ក្នុង​តម្លៃ​ខ្លួន​៧​លាន​ផោន។ ប៉ុន្តែ Chelsea បាន​អនុញ្ញាត​ឲ្យ​គេ​បន្ត​លេង​នៅ ក្លឹប Genk​ រហូត​ដល់​ចប់​រដូវ​កាល​សិន មុន​មក​​អង់គ្លេស។

ហើយ​នៅ​ឆ្នាំ​២០១២​នោះ Chelsea បាន​ឡើង​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​​ UCL យក​ឈ្នះ Bayern Munich ដោយ​បាល់​ប៉ណាល់ទី ប៉ុន្តែ De Bruyne មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនា​ការ​ប្រកួត​នោះ​ទេ។ សម្រាប់​យប់​ស្អែក​កីឡាករ​សញ្ជាតិ​ប៊ែលហ្សុិ​ត្រូវ​ជួយ City លេង​ទល់​នឹង​ក្លឹប​ចាស់ Chelsea ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UCL។

មុន​ការ​ប្រកួត​មក​ដល់ De Bruyne បង្ហាញ​ពី​អារម្មណ៍​អន់ចិត្ត​ខ្លះ​ដោយ​​បាន​និយាយ​ថា គេ​មិន​ត្រូវ​បាន​ Chelsea ហៅ​ទៅ​មើល​ការ​ប្រកួត​ទេ​កាល​២០១២ ដូច្នេះ​គេ​មិន​សូវ​ចាំ​រឿងរ៉ាវ​​ដែល​ក្រុម​មួយ​នេះ​ឈ្នះ​ពាន​ឡើយ។ ចំពោះ​ថ្ងៃ​ស្អែក De Bruyne រំពឹង​ថា City នឹង​ឈ្នះ Chelsea ហើយ​លើ​កពាន Champions League ជា​លើក​ដំបូង៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់