• 2021-05-27 13:11:23
  • បាល់ទាត់

លេច​ឮ​ដំណឹង​ថា Spurs ចង់​បាន Pochettino ត្រលប់​មក​ដឹកនាំ​ក្លឹប​វិញ

  • 2021-05-27 13:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Tottenham Hotspur កំពុង​តែ​ទាក់ទង​គ្រូ​បង្គោល​ជនជាតិ​អាហ្សង់ទីន លោក Mauricio Pochettino ដើម្បី​ឲ្យ​ដឹកនាំ​ក្លឹប​អង់គ្លេស​នេះ​ឡើង​វិញ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ប្រធាន​ក្លឹប​ Premier League មួយ​នេះ​គឺ លោក Daniel Levy មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក Pochettino ទោះ​បី​ជា​ក្លឹប​បញ្ចប់​ការងារ​លោក ហើយ​តែងតាំង​លោក Jose Mourinho មក​ជំនួស​យ៉ាង​ណា​ក្ដី។

ក្រោយ​លោក​ Mourinho ចែក​ផ្លូវ​គ្នា​ជាមួយ Spurs ខាង​ក្លឹប​ក៏​មាន​បំណង​ហៅ​លោក Pochettino មក​ដឹកនាំ​វិញ ក្រោយ​កៅអី​អ្នក​ចាត់ការ​ទូទៅ​នៅ​ទំនេរ។

យ៉ាងណាមិញ គេ​នៅ​ស្រពិចស្រពិល​ចំពោះ​ជំហរ​របស់​លោក Pochettino ខណៈ​បុរស​អាហ្សង់ទីន​រូប​នេះ​ទើប​តែ​ចុះ​កុងត្រា​នៅ​ក្លឹប​បារាំង Paris Saint-Germain រយៈពេល ២ឆ្នាំ ហើយ​ដឹកនាំ​នៅ​ក្លឹប​បារាំង​ឈ្នះ​ពាន​ចំនួន ២ នៅ​ចប់​រដូវ​កាល២០២០/២១​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់