• 2021-05-26 11:30:29
  • ព័ត៌មាន

ក្រោយ​អស់​កុងត្រា​នៅ​ហង្ស​ក្រហម Wijnaldum អាច​នឹង​ទៅ​លេង​នៅ​ក្លឹប​យក្ស​លីគ​កំពូល​អេស្ប៉ាញ​មួយ

  • 2021-05-26 11:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ហុល្លង់​កីឡាករ Gini Wijnaldum នឹង​ចែក​ផ្លូវគ្នា​ជាមួយ​ក្លឹប Liverpool នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ​ផុត​កុងត្រា​នៅ​ហង្ស​ក្រហម។ នៅ​បណ្ដាញ​សង្គម​របស់​ខ្លួន Wijnaldum បាន​បង្ហោះ​លា​អ្នក​គាំទ្រ​ Liverpool ក្រោយ​ពី​ប្រកួត​សប្ដាហ៍ ៣៨នៅ Premier League។

អនាគត​របស់​កីឡាករ​រូប​នេះ ក្រោយ​ពី​ចប់​កុងត្រា​នៅ Liverpool ​នៅ​មិន​ទាន់​ច្បាស់​ជា​ផ្លូវការ​នៅ​ឡើយ។ យ៉ាងណាមិញ បើ​យោង​តាម​អ្នក​សារព័ត៌មាន​ទីផ្សារ​កីឡាករ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា Wijnaldum បាន​ព្រមព្រៀង​ពាក្យ​សម្ដី​គ្នា​ជាមួយ Barcelona រួច​មក​ហើយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា Wijnaldum អាច​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​យក្ស​ La Liga ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​កាតាឡាន់​រហូត​ដល់​ឆ្នាំ២០២៤។ Romano បាន​អះអាង​ថា Barcelona កំពុង​តែ​ចរចា​បន្ថយ​ប្រាក់ខែ​របស់ Wijnaldum។

ខ្សែ​បម្រើ​ហុល្លង់ Wijnaldum បាន​ផ្លាស់​នៅ​ Liverpool កាល​ពី​ឆ្នាំ២០១៦ ដោយ​ផ្លាស់​ចេញ​ពី​ក្លឹប Newcastle United។ តាំង​ពី​មក​លេង​នៅ Liverpool មក កីឡាករ​រូប​នេះ​រក​បាន ២៣២គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ២៣៦ដង៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់