• 2021-05-24 11:57:03
  • ព័ត៌មាន

ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​នឹង​លេង​ Euro ដោយ​គ្មាន​កីឡាករ​ Real Madrid សូម្បី​តែ​មួយ​រូប

  • 2021-05-24 11:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​នឹង​ទៅ​លេង​ព្រឹត្តិការណ៍ UEFA Euro ដោយ​គ្មាន​កីឡាករ​មក​ពី​ក្លឹប Real Madrid សូម្បី​តែ​មួយ​រូប ក្រោយ​ពី​ខ្សែ​ការពារ​ចាស់​វស្សា​កីឡាករ Sergio Ramos ត្រូវ​បាន​គ្រូ​បង្គោល​ជម្រើស​អេស្ប៉ាញ​លោក Luis Enrique ដក​ចេញ​។

អតីត​គ្រូ​បង្គោល​ក្លឹប Barcelona រូប​នេះ​​បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា៖ "កិច្ច​សន្ទនា​រវាង​ខ្ញុំ និង​ Ramos ជា​រឿង​សម្ងាត់​មួយ ហើយ​ខ្ញុំ​នឹង​មិន​ប្រាប់​នរណា​គេ​ទេ។ វា​ពិត​ជា​មិនមែន​ជា​រឿង​ងាយ​ស្រួល​ទេ​ក្នុង​ការ​ប្រាប់ Ramos ពី​ការ​សម្រេច​ចិត្ត​មួយ​នេះ តែ​ខ្ញុំ​ត្រូវ​តែ​សម្រេច​យក​អ្វី​ ដែល​ល្អ​សម្រាប់​ក្រុម​ទាំង​មូល "។

ខ្សែ​ការពារ​កណ្ដាល Ramos រង​របួស​ច្រើន​ដង​មក​ហើយ​នៅ​ឆ្នាំ២០២១​នេះ ខណៈ​កីឡាករ​រូប​នេះ​រង​របួស​ចុង​ក្រោយ​នៅ​ខែ​ឧសភា​នេះ ហើយ​អាច​រំពឹង​ទុក​ថា​នឹង​មិន​ឱកាស​បាន​ចូល​លេង​នៅ​រដូវ​កាល​នេះ​ទេ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់