• 2021-05-24 03:04:45
  • កីឡា​ផ្សេង​ៗ

លោក​ ហែម​ គីរី៖​ ពួក​យើង​ពិបាក​ទទួល​យក​ណាស់​ ស្លាប់​ទាំង​ម្ដាយ​ និង​កូនបែប​នេះ...

  • 2021-05-24 03:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ លោក​ ហែម​ គីរី​ ថា​ពិតជា​ពិបាក​ទទួល​យក​ណាស់​ដោយ​សារ​ជំងឺ​កាច​សាហាវ​កូវីដ​ ១៩​ សម្លាប់​ជីវិត​ទាំង​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ​ ដែល​ជា​ភរិយា​មន្ត្រី​សហព័ន្ធ​ម្សិលមិញ​នេះ។​

ការ​បង្ហោះរបស់លោក ហែម គីរី

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​លោក​ ហែម​ គីរី​ បាន​លើក​ឡើង​ថា​ លោក​ពិត​ជា​អាណិត​អាសូរ​ និង​ពិបាក​ទទួល​យក​នូវ​ដំណឹង​នេះ​ណាស់​ ដែល​អតីត​កីឡាករ​ហែល​ទឹក​ និង​បច្ចុប្បន្ន​ជា​មន្ត្រី​សហព័ន្ធ​ហែក​ទឹក​ លោក​ គុណ​ ណារ៉ាក​ ដែល​ភរិយា​ស្លាប់​ដោយ​សារ​កូវីដ ​ម្សិលមិញ។​ ដែល​ការ​ស្លាប់​នេះ​ទៀត​សោត​គឺ​ទាំង​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ​៧ខែ​ទៀត​ និង​បន្សល់​កូន​២រូប​ត្រូវ​កំព្រា​ម្ដាយ​ថែម​ទៀត។​

នៅ​លើ​ផេក​សហព័ន្ធ​ហែល​ទឹក​ក៏​បាន​បង្ហោះ​ដំណឹង​មរណភាព​នេះ​ដែរ​ និង​បាន​បង្ហាញ​ទឹកចិត្ត​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​រឿង​ដ៏​ក្រៀមក្រំ​ និង​ពិបាក​ទទួល​យក​ខាង​លើ។​

លោក ហែម គីរី

រំលឹក​ដែរ​ថា​ លោក​ គុណ​ ណារ៉ាក​ ជា​អតីត​កីឡាករ​ហែល​ទឹក​ជម្រើស​ជាតិ​ជំនាន់​ ១៩៩០-២០០០​ បច្ចុប្បន្ន​ជា​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ផង​ដែរ។​ ព្រឹក​ម្សិលមិញ​ថ្ងៃ​ទី២៣​ ខែ​ឧសភា​ ២០២១​ ភរិយា​របស់​លោក​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​កូវីដ​ ១៩​ ព្រម​ទាំង​កូន​ក្នុង​ផ្ទៃ​៧ខែ​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់