• 2021-05-20 12:27:14
  • បាល់ទាត់

Kane៖ ខ្ញុំ​ចង់​លេង​ល្អ​ដូច Ronaldo និង Messi ហើយ​ឈ្នះ​ពាន​រាល់​ឆ្នាំ

  • 2021-05-20 12:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស Harry Kane បាន​និយាយ​កម្មវិធី​មួយ​នៅ​ក្នុង​បណ្ដាញសង្គម Youtube នៅ​ក្នុង​ថ្ងៃ​នេះ​ថា ខ្លួន​ចង់​មាន​ទម្រង់​លេង​ដល់​កម្រិត​ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​មិន​ខ្លាច​នឹង​និយាយ​ថា 'ខ្ញុំ​ចង់​ក្លាយ​ជា​កីឡាករ​ឆ្នើម​ជាង​គេ'។ ខ្ញុំ​ព្យាយាម​ឲ្យ​ដល់​កម្រិត Ronaldo និង Messi។ នេះ​ជា​គោលដៅ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ចង់​ឈ្នះ​ពាន​គ្រប់​រដូវ​កាល ក៏​ដូច​ជា​ស៊ុត ៥០, ៦០, ៧០គ្រាប់​រាល់​ឆ្នាំ " ។

Kane បាន​បន្ត​ថា៖ " សម្ពាធ​មក​ពី​ខ្ញុំ​ខ្លួន​ឯង​ ខ្លាំង​ជាង​សម្ពាធ​មក​ពី​ក្រៅ​ទៅ​ទៀត​ " ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ លេចឮ​ដំណឹង​មួយ​ចំនួន​ថា Kane មាន​បំណង​ចាកចេញ​ពី​ក្លឹប Tottenham Hotspur។ ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ Kane បាន​និយាយ​ថា ខ្លួន​មិន​ចង់​បញ្ចប់​អាជីព​ទៅ​ដោយ​ភាព​សោកស្ដាយ​ទេ ហើយ​ខ្លួន​ក៏​មិន​ដែល​និយាយ​ថា ខ្លួន​នៅ Spurs រហូត​ ឬ ក៏​ចាកចេញ​ពី Spurs ដែរ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​តាំង​ពី​លេង​នៅ Spurs ឈុត​ធំ​ពេញ​ស៊ប់​មក រក​គ្រាប់​បាល់​មួយ​ឆ្នាំ​ៗ​ក្បែរ​ៗ ៣០គ្រាប់​គ្រប់​កម្មវិធី​របស់​ក្លឹប។ រដូវ​កាល​២០១៧/១៨ ជា​រដូវ​កាល​ ដែល​គេ​រក​បាន​ច្រើន​គ្រាប់​បំផុត ដោយ​រក​បាន ៤១គ្រាប់ ខណៈ​រដូវ​កាល​នេះ​គេ​រក​បាន ៣២គ្រាប់ ក្នុង​ ៤៧ប្រកួត៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់