- 2021-05-17 03:16:02
- បាល់ទាត់
Alba សង្ឃឹមថាយប់មិញមិនមែនប្រកួតចុងក្រោយរបស់ Messi នៅ Camp Nou ទៅចុះ
- 2021-05-17 03:16:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Alba សង្ឃឹមថាយប់មិញមិនមែនប្រកួតចុងក្រោយរបស់ Messi នៅ Camp Nou ទៅចុះ
ចន្លោះមិនឃើញ
Barcelona បានប្រកួតចាញ់ Celta Vigo យ៉ាងភ្ញាក់ផ្អើលលទ្ធផល ១-២ ធ្វើឲ្យពួកគេបាត់បង់ឱកាសប្រជែងពាន La Liga នៅរដូវកាលនេះ។
២គ្រាប់របស់ Celta Vigo ធ្វើបានដោយកីឡាករ Mina Lorenzo ទាំងពីរគ្រាប់ ខណៈ Lionel Messi ជាអ្នកទាត់បញ្ចូលទីឲ្យ Barcelona។ បរាជ័យនេះបានធ្វើឲ្យក្រុមលោក Ronald Koeman អស់ឱកាសប្រជែងពានលីគជាមួយ Real Madrid និង AT Madrid ទៀតហើយ ស្របពេលលីគសល់តែមួយប្រកួតទៀតប៉ុណ្ណោះ។
ក្រោយពីបញ្ចប់ការប្រកួតខ្សែការពារឆ្វេង Jordi Alba បង្ហាញពីក្ដីបារម្ភអំពីរឿង Lionel Messi ចេញពី Barca ពេលបញ្ចប់រដូវកាលនេះ។ Alba បាននិយាយថា៖ “ពួកយើងសង្ឃឹមថា យប់មិញមិនមែនជាការប្រកួតចុងក្រោយរបស់ Messi នៅ Camp Nou ទៅចុះ។ ប៉ុន្តែវាគឺជាការសម្រេចចិត្តមួយដែលគេត្រូវជ្រើសរើស”។
សម្រាប់លោក Koeman ដែលអាចនឹងត្រូវក្លឹបបណ្ដេញចេញក្នុងពេលខាងមុខក៏រំពឹង Messi បន្តនៅ Barcelona ព្រោះគេនៅតែជាកីឡាករល្អជាងគេលើលោក និងជាអ្នករកគ្រាប់បាល់ដ៏សំខាន់៕