• 2021-05-07 12:48:45
  • បាល់ទាត់

មក​ស្គាល់​មុខ​គ្រូ​តែ​ម្នាក់​គត់ ដែល​ឈ្នះ Europa League ៣ឆ្នាំ​ជាប់ៗ​គ្នា

  • 2021-05-07 12:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់​ដឹង​ហើយ​ថា លោក Zinedine Zidane ធ្លាប់​ដឹកនាំ​ក្លឹប Real Madrid ឲ្យ​ឈ្នះ​ពាន UEFA Champions League ៣ឆ្នាំ​ជាប់ៗ​គ្នា​នៅ​ក្នុង​បាល់ទាត់​សម័យ​ទំនើប។ ចំពោះ​ពាន UEFA Europa League វិញ ក៏​ធ្លាប់​មាន​គ្រូ​បង្វឹក​ម្នាក់ ដឹកនាំ​ក្លឹប​ឲ្យ​ឈ្នះ​ ៣ឆ្នាំ​ជាប់​ៗ​គ្នា​ដែរ។

គ្រូ​បង្គោល​នោះ​គឺ លោក Unai Emery។ លោក​បាន​ដឹកនាំ​ឲ្យ​ក្លឹប Sevilla ដែល​ជា​ក្លឹប​មាន​មូលដ្ឋាន​នៅ​អេស្ប៉ាញ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​អឺរ៉ុប​លំដាប់​ទី ២។ លោក​បាន​ដឹកនាំ​ឲ្យ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ឈ្នះ​ពាន​ Europa League នៅ​ឆ្នាំ២០១៤ ២០១៥ និង​ឆ្នាំ២០១៦។

លោក Emery ក្រោយ​មក​ទៅ​កាន់​នៅ​ក្លឹប PSG ក្រោយ​មក​ទៅ Arsenal ហើយ​សព្វ​ថ្ងៃ​នេះ​ដឹកនាំ​នៅ​ក្លឹប​អេស្ប៉ាញ Villareal។

Sevilla វិញ​ក៏​មាន​ប្រវត្តិ​ដ៏​ល្អ​ណាស់​នៅ​ក្នុង​ព្រឹត្តិការណ៍ UEFA Europa League ដោយ​ក្លឹប​នេះ​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ ដែល​ឈ្នះ​សរុប ៦ដង ហើយ​លើក​ចុង​ក្រោយ​បំផុត​នៅ​ឆ្នាំ២០២០៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់