• 2021-05-06 03:54:43
  • ប្រដាល់

ម៉ន វីរៈ កំពុង​រង់​ចាំ​លទ្ធផល​​តេស្ត​កូវីដ​លើក​ទី​៦ ដើម្បី​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​

  • 2021-05-06 03:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​លេង​គុន​ខ្មែរ ម៉ន វីរៈ កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​តេស្ត​កូវីដ​លើក​ទី​៦ ដើម្បី​​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប្រសិន​បើ​លទ្ធផល​ចេញ​មក​អវីជ្ជមាន​។

អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​បាន​​ឲ្យ​ដឹង​ថា កាល​លទ្ធផល​ចន្លោះ​ពី​លើក​ទី​១​ដល់​ទី​៤ គឺ​លទ្ធផល​វិជ្ជមាន ប៉ុន្តែ​លើក​ទី​៥ អវិជ្ជមាន​ ដូច្នេះ​ត្រូវ​រង់ចាំ​លើក​ទី​៦ ​បើ​សិន​ជា​អវិជ្ជមាន​ នឹង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ​លទ្ធផល​តេស្ត​លើក​ទី​៦ នេះ​នឹង​ដឹង​ក្នុង​ថ្ងៃ​នេះ​ ដែល​ប្រហែល​ជា​ក្រោយ​ម៉ោង​បាយ​ថ្ងៃ​ត្រង់​រួច​។

រំលឹក​ថា វីរៈ បាន​ឆ្លង​កូវីដ​ក្រោយ​ពេល​​គេ​បាន​ប៉ះ​ពាល់​ផ្ទាល់​ជា​មួយ​អ្នក​កើត​កូវីដ​។ ប៉ុន្តែ​ក្រោយ​ពេល​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ភ្លាម​គេ​បាន​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ហើយ​បាន​ចេញ​លទ្ធផល​មាន​​កូវីដ​១៩​កាលថ្ងៃ​ទី​១៨ ​ខែ​មេសា ​ឆ្នាំ​​២០២១៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់