• 2021-05-05 01:52:04
  • បាល់ទាត់

ខ្សែ​ការពារ Man City លេង​ល្អ​ដូច​ផ្កា បិទ​មិន​ឲ្យ PSG ទាត់​ចំ​គោលដៅ​សូម្បី​មួយ​ជើង

  • 2021-05-05 01:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បង្ហាញ​ទម្រង់​ការពារ​ល្អ​មែនទែន​ ដោយ​បិទ​មិន​ឲ្យ Paris St-Germain ទាត់​ចំ​គោល​ដៅ​សូម្បី​មួយ​ជើង ក្នុង​ការ​ប្រកួត Champions League កាល​ពី​យប់​មិញ។

Man City បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ខ្លួន ក្រោយ​យក​ឈ្នះ​ជើង​ទី​ពីរ​ ២-០ លើ PSG។ សរុប​ការ​លេង​ទាំង​ពីរ​ជើង​ ឃើញ​ថា ក្រុម​របស់​លោក Pep Guardiola យក​ឈ្នះ​ក្រុម​លោក Mauricio Pochettino ៤-១។

មើល​តាម​ស្ថិតិ​ការ​ប្រកួត​យប់​មិញ ខ្សែ​ការពារ​របស់ City សហការ​គ្នា​បាន​ល្អ​ណាស់​ទប់​មិនឲ្យ​ PSG ទាត់​ចំ​គោល​ដៅ​មួយ​ជើង​ឡើង​ ខណៈ​ពួក​គេ​​ទាត់​ចំ​គោល​ដៅ​៥​ជើង។ អតីត​កីឡាករ City ហើយ​បច្ចុប្បន្ន​ជា​អ្នក​វិភាគ​ Joleon Lescottយល់​ឃើញ​ថា ការ​ពង្រឹង​តំបន់​ការពារ​របស់ City ​រដូវ​កាល​នេះ ជា​កត្តា​ធំ​ជួយ​ក្រុម​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ។

ក្នុង​ការ​ប្រកួត​​ទល់ PSG ខ្សែ​ការពារ​របស់ Man City បាន​បិទ (Block) ការ​ស៊ុត​ចំនួន​៩​ដង និង​ទាត់​បាល់​ផ្ដាច់​ចេញ​២២​លើក។ ខ្សែ​ការពារ​របស់ City គឺ Ruben Dias ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​​លេង​ល្អ​ប្រចាំ​ការ​ប្រកួត​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់