• 2021-05-05 01:26:13
  • បាល់ទាត់

Verratti ​ថា​អាជ្ញាកណ្ដាល​ហៅ​គេ F**k you ​ដល់​ទៅ​២​ដង​យប់មិញ​

  • 2021-05-05 01:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម PSG ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester City ​ទៅ​ហើយ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ។ ​

​នៅ​យប់មិញ​នេះ PSG ​លេង​ជើង​ទី​២​នៅ​ទឹក​ដី​អង់គ្លេស​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ពោល​គឺ​បន្ដ​លេង​ចាញ់​ក្រុម Man City ​ក្នុង​លទ្ធផល ២-០ ​ទៀត។ ​បរាជ័យ​នោះ​ដែរ ​ក៏​មាន​ការ​តវ៉ា​ពី​សំណាក់​កីឡាករ​របស់​ក្រុម PSG ​ផង​ដែរ ទាក់ទង​ជាមួយ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​តែ​ម្ដង។ ​បើ​តាម​កីឡាករ Verratti ​បាន​អះអាង​ថា​អាជ្ញាកណ្ដាល​បាន​ប្រើ​សម្ដី​មិន​សមរម្យ​ទេ​មក​លើ​ពួកគេ។

​កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​និយាយ​បែប​នេះ​ថា​៖ “អាជ្ញាកណ្ដាល​បាន​ប្រាប់​មក​ខ្ញុំ ​F**k you ​ដល់​ទៅ​២​ដង ប្រសិន​បើ​ខ្ញុំ​និយាយ​បែប​នេះ​វិញ ​ខ្ញុំ​នឹង​ត្រូវ​ជាប់​ពិន័យ​១០​ប្រកួត​មិន​ខាន។ ​យើង​និយាយ​ពី​ការ​គោរព ប៉ុន្តែ​គាត់​បែរ​ជា​ប្រើ​សម្ដី​មិន​សរម្យ​ទៅ​វិញ”។

​រំលឹក​ថា PSG ​បាន​ធ្លាក់​ចេញ​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​ជាមួយ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ៤-១។ ​នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម Man City ហើយ​ដែល​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់