• 2021-05-04 01:43:59
  • បាល់ទាត់

Mbappe មិន​ទាន់​ច្បាស់​អាច​ជួយ PSG​ លេង​ទល់​នឹង City បាន​ឬ​យ៉ាង​ណាទេ

  • 2021-05-04 01:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino បាន​​លើក​ឡើង​ថា Paris Saint-Germain នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា Kylian Mbappe ​នឹង​​អាច​ជា​ពេញលេញ​ដើម្បី​បាន​លេង​ទល់​នឹង Manchester City នៅ​យប់​នេះ​បាន​ឬ​យ៉ាងណាទេ។

​ខ្សែ​ប្រយុទ្ធ​​រូប​នេះ​កំពុង​ស្ថិត​ក្នុង​មន្ទិល​​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​​ពាន​ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បន្ទាប់​​ពី​គេ​បាន​របួស​កំភួន​ជើង​ខាង​ស្ដាំ។ លោក Pochettino ក៏​មិន​ទាន់​ប្រាកដ​ថា Mbappe អាច​ជួយ​ក្រុម​បាន​​ឬ​អត់​ដែរនៅ​យប់​នេះ។

និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ Pochettino បញ្ជាក់​ថា៖ “ពួក​យើង​ត្រូវ​ការ​វាយ​តម្លៃ​ស្ថានភាព​របស់ Kylian។ ថ្ងៃ​នេះ គេ​បាន​ចាប់​ផ្ដើមហាត់​ដោយ​ខ្លួន​ឯង ហើយ​មាន​តែ​រង​ចាំ​មើល​តើ​ចុង​បញ្ចប់​គេ​អាច​លេង​បាន​ឬ​យ៉ាង​ណា"។

PSG នឹង​​លេង​ជើង​ទី​ពីរ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​អង់គ្លេស​វិញ​ម្ដង​ ក្រោយ​ជើង​ទី​មួយ​ពួក​គេ​ចាញ់ Manchester City ២-១៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់