• 2021-05-03 07:29:33
  • បាល់ទាត់

វឿន វ៉ា មើល​ឃើញ​ចំណុច​ស្ទើរ​បទ​ពិសោធ​​ទើប​ធ្វើ​ឲ្យ​​ព្រៃវែង​​លេង​មិន​សូវ​បាន​ល្អ​

  • 2021-05-03 07:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​១៧​ឆ្នាំ​របស់​ក្លឹប​ព្រៃវែង វឿន វ៉ា មើល​ឃើញ​ថា​ ចំណុច​ស្ទើរ​បទ​ពិសោធ​ជា​​មូលហេតុ​​ ដែល​នាំ​ឲ្យ​ព្រៃវែង​​លេង​មិន​សូវ​បាន​ល្អ​ក្នុង​ការ​ចាប់​ផ្ដើម​លីគ​កំពូល​កម្ពុជា​​ពីរ​សប្ដាហ៍​កន្លង​​មក​របស់ព្រៃវែង។

​សប្ដាហ៍​ទី​១ របស់​​ព្រៃវែង​លេង​ស្មើ​​ Tiger ១-១ និង​ប្រកួត​ទៅ​២ ចាញ់​គីរីវង់​សុខ​សែន​ជ័យ ៣-០ ។ លទ្ធផល​មិន​សូវ​បាន​ល្អធ្វើ​ឲ្យ​​យុវជន​​កើត​ថ្ងៃ​ទី០៧ ខែ​ឧសភា ឆ្នាំ​​២០០៣ ​នៅ​ខេត្ត​ព្រៃវែង​រូប​នេះ​ ​​មើល​ឃើញ​ចំណុច​ខ្វះខាត​ខាង​លើ។ គេ​មិន​ហ៊ាន​និយាយ​ថា ពេល​ណា​ទើប​អាច​លេង​បាន​ល្អ​​នោះ​ទេ ពី​ព្រើ​បាល់ទាត់​វា​ទាមទារ​ពេលវេលា​ច្រើន ដើម្បី​ឲ្យ​​ក្រុម​ថ្មី​មួយ​អាច​ជោគជ័យ​។

​រំលឹក​ថា​ ព្រៃវែង​ទើប​តែ​បាន​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា​ឆ្នាំ​នេះ​ទេ ដោយ​ឡើង​ពី​លីគ​ទី​២​មក​ក្រោយ​ឈ្នះ​ជើង​ឯក​លីគ​២​។ ចំណែក​ឆ្នាំ​នេះ​​ព្រៃវែង​ទើប​តែ​លេង​បាន​២​ប្រកួត​ប៉ុណ្ណោះ​ ដោយ​សារ​ពន្យារពេល​ការ​រីករាលដាលនៃ​កូវីដ​១៩​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់