• 2021-05-03 02:40:27
  • បាល់ទាត់

កែវ សារ៉ាត ថា ​បើ​បាន​ជាប់​ជម្រើស​ជាតិ​​គ្រប់​គ្រាន់​ហើយ​ មិន​ប្រាថ្នា​ខ្ពស់​ពេកទេ

  • 2021-05-03 02:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​កណ្ដាល​របស់​​ Angkor Tiger កែវ សារ៉ាត ថា សម្រាប់​ការ​ចាប់​អាជីព​បាល់ទាត់​បាន​ជាប់ជម្រើស​ជាតិ​​ជា​ក្ដី​ស្រមៃ​ធំ​​បំផុត​របស់​ខ្លួន ពោល​មិន​ហ៊ាន​ប្រាថ្នា​ខ្ពស់​ពេកទេ​​​។

​​កូន​ប្រុស​ច្បង និង​អ្នក​ខេត្ត​ស្វាយរៀង​រូ​ប​​នេះ​បាន​ចាប់​អាជីព​លេង​បាល់ទាត់​ដំបូង​នៅ​ឆាំ​២០១១ ដោយ​លេង​ឲ្យ​ឈុត​យុវជន​ក្រោម​អាយុ ១៣ ឆ្នាំ​ឲ្យ​​ក្រុម​មួយ​ក្នុង​ខេត្ត​ស្វាយរៀង។ ​ក្នុង​ការ​ផ្ទេរ​មក​កាន់​អាស៊ី​អឺរ៉ុប​ឆ្នាំ​២០១៧-២០១៨ ក្នុង​លក្ខណ​ខ្ចី​ជើង​ សារ៉ាត បាន​​សម្រេច​គោល​ដៅ​មួយ​កម្រិត​ ប៉ុន្តែ​​គេ​មាន​ក្ដី​ស្រមៃ​ធំ​បំផុត​របស់​ខ្លួន ​គឺ​​ចង់​ជាប់​ជម្រើស​ជាតិ​​កម្ពុជា​ឲ្យ​​បាន​ម្ដង​យ៉ាង​ហោច។

យុវជន​វ័យ​២០​ឆ្នាំ​រូប​នេះ​ធ្លាប់​ធ្វើតេស្ត​ជាប់​ដំណាក់​កាល​ដំបូង​ៗ ​ជាមួយ​ U22 ​កម្ពុជា​រួច​ហើយ ប៉ុន្តែ​​បាន​ប្ដេជ្ញាថា និង​សម្រេច​គោលដៅ​ដែល​នៅ​សល់​ឲ្យ​បាន ដោយ​ការ​​ប្រឹងប្រែង​ដោយ​ខ្លួន​​ឯង​​បំពេញ​រាល់​ចំណុច​ខ្វះខាត​​ដែល​នៅសល់​។

​ក្នុង​ការ​ចាប់​អាជីព​​ឆ្នាំ​២០១១ ​លេង​ឲ្យ​​យុវជន​ក្រោម​អាយុ ១៣ ​ឆ្នាំ​របស់​ក្រុម​មួយ​នៅ​ខេត្ត​ស្វាយ​រៀង។ ក្រោយ​មក​ដល់​ឆ្នាំ​២០១៦ គេ​ក៏​បាន​​ជាប់​​ឈុត​យុវជន​​​ក្រោម​អាយុ​១៨​ឆ្នាំ​ស្វាយរៀង​ ដល់​ឆ្នាំ​២០១៧-២០១៨ គេ​ក៏​​ត្រូវ​បាន​លោក​ សុខ វាសនា ខ្ចី​ជើង​មក​កាន់​អាស៊ីអឺរ៉ុប ​ដល់​ឆ្នាំ​២០១៩​​អាស៊ីអឺរ៉ុប​ទិញ​ដាច់ និង​ចុង​ក្រោយ​ដល់​ឆ្នាំ​២០២០ ក៏​ផ្ទេរ​មក​កាន់​ Tiger៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់