- 2021-04-29 03:47:25
- ប្រដាល់
Mike Tyson ប្រកាសឡើងសង្វៀនម្ដងទៀត ជួបសត្រូវចាស់ដែលធ្លាប់ចាញ់ជិត២០ឆ្នាំមុន
- 2021-04-29 03:47:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mike Tyson ប្រកាសឡើងសង្វៀនម្ដងទៀត ជួបសត្រូវចាស់ដែលធ្លាប់ចាញ់ជិត២០ឆ្នាំមុន
ចន្លោះមិនឃើញ
Mike Tyson បានប្រកាសថា លោកនឹងប្រកួតជាមួយ Lennox Lewis នៅខែ កញ្ញាខាងមុខ ដែលជាការប្រកួតសងសឹករវាងអតីតជើងខ្លាំងទម្ងន់ធ្ងន់ទាំងពីរ។
Tyson បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងរួមមកហើយកាលពីឆ្នាំមុន ដោយលោកបានត្រឡប់មកកាន់សង្វៀនជាថ្មីប៉ះជាមួយ Roy Jones Jr។ លោកក៏ធ្លាប់បង្ហើបពីបំណងចង់សងសឹកជាមួយគូប្រកួតចាស់ Evander Holyfield ផងដែរ។
ប៉ុន្តែថ្មីៗនេះនិយាយជាមួយ TMZ លោក Mike Tyson បានប្រាប់ថា លោកបានយល់ព្រមប្រកួតជាមួយអតីតជើងខ្លាំងទម្ងន់ធ្ងន់ Lewis នៅចុងឆ្នាំនេះ។ “ខ្ញុំនឹងវាយជាមួយ Lennox Lewis នៅខែកញ្ញា”។ សម្ដីរបស់ Tyson។
Tyson ធ្លាប់សន្លប់នៅទឹកទី៨ ដោយសារ Lewis ពេលដែលពួកគេប្រកួតគ្នាកាលពីឆ្នាំ២០០២។ ហើយវាក៏ជាកាចាញ់លើកទី៤ក្នុងអាជីពសម្រាប់ Tyson ខណៈ Lewis ត្រូវបានគេទទួលស្គាល់ជាកីឡាករកំពូលក្នុងពិភពលោក៕