• 2021-04-29 02:46:38
  • បាល់ទាត់

ឈ្នះ​មែន​ពិត តែ​កីឡាករ City មិន​ហ៊ាន​អរ​​ខ្លាំង​ទេ ព្រោះ PSG ខ្លាំង​ក្រៅ​ដី​ណាស់

  • 2021-04-29 02:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola បាន​និយាយ​ថា កីឡាករ​ Manchester City របស់​លោក​នៅ​តែ​រក្សា​ចិត្ត​ស្ងប់​មិន​រំភើប​ពេក​ទេ បន្ទាប់​ពី​បាន​យក​ឈ្នះ Paris Saint-Germain ២-១។

City កំពុង​មាន​គ្រាប់​ចំណេញ​ក្រៅ​ដី​ដល់​ទៅ​២​គ្រាប់ ដែល​ជា​ទុន​​ដ៏​ល្អ​មួយ​​សម្រាប់​លេង​ជើង​ទី​ពី​ក្នុង​ទឹក​ដី​កីឡដ្ឋាន Etihad។ ២​គ្រាប់​របស់ City រក​បាន​ដោយ​កីឡាករ Kevin De Bruyne និង Riyad Mahrez។

យ៉ាងណា ជ័យជម្នះ​នេះ​មិន​ទាន់​ធ្វើ​ឲ្យ​លោក Pep រីករាយ​ពេក​ទេ ព្រោះ​​រដូវ​កាល​នេះ PSG​ ខ្លាំង​ក្រៅ​ដី​មែន​ទែន​ក្នុង​ពាន UCL។ ពួកគេ​ធ្លាប់​បាន​យក​ឈ្នះ Manchester United, Barcelona និង Bayern Munich រួ​ចទៅ​ហើយ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​យប់​មិញ​អ្នក​ចាត់​ការ​ Pep Guardiola បាន​និយាយ​ថា នៅ​ជើង​ទី​ពីរ​នឹង​មាន​រឿង​ប្រែប្រួល​ ព្រោះ​លោក Pochettino នឹង​សិក្សា​អំពី​ប្រកួត​នេះ។ គ្រប់​គ្នា​នឹង​ឃើញ​ភាព​ខុស​គ្នា។ កីឡាករ​ទាំង​អស់​របស់ Man City បាន​រក្សា​ភាព​ស្ងប់ និង​មិនអរ​ហួសហេតុ​ពេក​ទេ ព្រោះ​គ្រប់​គ្នា​​ដឹង​​រឿង​គ្រប់​យ៉ាង​អាច​កើត​ឡើង​នៅ​​ជើង​ទី​ពីរ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី