• 2021-04-29 02:25:14
  • បាល់ទាត់

Pep ​ថា​កូន​ក្រុម​ខ្វះ​បទ​ពិសោធ ​លេង​អៀន​ៗ ​ទើប​តង់​ទី​១​ធ្វើ​មិន​បាន​ល្អ ​

  • 2021-04-29 02:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​ទោះ​ជា​លទ្ធផល​ឈ្នះ​ក្រុម PSG ​បាន​ក្នុង​លទ្ធផល ២-១ ​មែន ប៉ុន្តែ​លោក Pep Guardiola ​មើល​ឃើញ​ថា​កូន​ក្រុម​លេង​នៅ​ខ្វះ​ភាព​ជឿ​ជាក់​បន្ដិច​នា​តង់​ទី​១ ​ហើយ​ក៏​ភ័យ​ៗ​ផង​ដែរ។

​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​តង់​ទី​១ ​ក្រុម Man City ​របូត​១​គ្រាប់​ទៅ​ហើយ ​ប៉ុន្តែ​ឈាន​ដល់​តង់​ទី​២​វិញ ​ឃើញ​ថា​ក្រុម​របស់​លោក Pep ​ចាប់​ផ្ដើម​បង្ហាញ​ទំនុក​ចិត្ត​លេង​ល្អ​ឡើង​វិញ រហូត​រក​បាន​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ។ ​ដោយ​២​គ្រាប់​នោះ ​ត្រូវ​បាន​អ្នក​ចាត់ការ​ក្រុម​ចាត់​ទុក​ថា​ជា​គ្រាប់​បាល់​សំខាន់​បំផុត​ហើយ​សម្រាប់​ការ​ប្រកួត​នេះ​។

​លោក Pep ​បាន​និយាយ​ថា​កូន​ក្រុម​ធ្វើ​មិន​បាន​ល្អ​តង់​ទី​១ដោយសារ​ពួកគេ​ខ្វះ​បទ​ពិសោធ​លេង​ពាន​រង្វាន់​នេះ។ ​កីឡាករ​ជា​ច្រើន​នៅ​ក្នុង​ក្រុម​មិន​ដែល​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ទេ ដូច្នេះ​ហើយ​ទើប​ចូល​លេង​ភ័យ​បន្ដិច។ ​តែ​បន្ទាប់​ពី​លោក ​ថា​កុំ​អៀន ត្រូវ​លេង​តាម​អ្វី​ដែល​បាន​ហ្វឹកហាត់ ទើប​តង់​ទី​២ កីឡាករ​ទាំង​អស់​ធ្វើ​បាន​ល្អ​វិញ ​និង​ទទួល​បាន​លទ្ធផល​ជ័យជម្នះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់