• 2021-04-29 02:34:20
  • បាល់ទះ

តោះ​!​មក​មើល​សមត្ថភាព​៤​នាក់​ល្អ​បំផុត​របស់ ណារិទ្ធ និង នួន វិចិត្រ បច្ចុប្បន្ន​មាន​​អ្នក​ណា​​ខ្លះ?

  • 2021-04-29 02:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៊ន ណារិទ្ធ​ និង នួន វិចិត្រ ជា​ដៃ​ប៉ះ​សេ​របស់​ក្លឹប​អាជីព និង​មាន​បទ​​ច្រើន​ជោគជាំ​​ដូច​គ្នា​មិន​ថា​ការ​ប្រកួត​ផ្លូវ​ការ និង​ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ​។ ​ពេល​នេះ​អ្នក​ទាំង​ពីរ​បាន​ច្រើន​ជ្រើស​រើស​​​ស្មាត់​​​៤​រូប​​ល្អ​បំផុត​​រៀងខ្លួន​ៗ​ថា​តើ​មាន​អ្នក​​​ណា​ខ្លះ​សម្រាប់​ឆ្នាំ​២០២១?

សម្រាប់​៤​នាក់​ល្អ​បំផុត​របស់​ នួន វិចិត្រ គេ​សម្រេច​ជ្រើស​រើស​ ឆ្វេង​យក​ស្មាត់​ សុវណ្ណរាជ ឬ​ ឌូក កណ្ដាល​យក​ស្មាត់​វ៉ា ។ ចំណែក​ស្ដាំ​​​គេ​សម្រេច​ជ្រើស​រើស​​ ម៉េង​ហ៊ួង ឬ​ គួន​ ម៉ុម ខណៈ​អ្នក​ប៉ះ​ ​ណារ៉ូ និង ណារិទ្ធ មួយ​ណា​ក៏​បាន​។

​​ចំពោះ​ ណារិទ្ធ វិញ​គេ​សម្រេច​ជ្រើស​រើស​ ៤​ នាក់​ល្អ​បំផុត​​នា​ពេល​បច្ចុប្បន្ន​គឺ​​ឆ្វេង ឌូក កណ្ដាល វ៉ា និង​ស្ដាំ ម៉េង​ហ៊ួង ។ ​រំលឹក​ថា ណារិទ្ធ ជា​​អ្នក​លើក​​បាល់​របស់​ក្លឹប​មហាផ្ទៃ ដែល​អាច​នៅមុខ​បាំង​ក៏​បាន​ធ្វើ​ស្មាត់​ឆ្វេង​ក៏​បាន​។ ​ស្រប​ពេល​​ វិចិត្រ គឺ​ជា​ដៃ​ប៉ះ​សេ​របស់​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស ដែល​អាច​ធ្វើ​ស្មាត់​ផ្ដាច់​ក៏​បាន និង​លើក​ក៏​បាន​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់