• 2021-04-28 11:22:46
  • បាល់ទាត់

Benzema រក​គ្រាប់​បាល់​ច្រើន​ជាង Ronaldo នៅ Champions League ចាប់​តាំង​ពី Ronaldo ចេញ​ពី​ Real

  • 2021-04-28 11:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជាតិ​បារាំង​កីឡាករ Karim Benzema បាន​រក​គ្រាប់​បាល់​ច្រើន​ជាង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo នៅ​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ចាប់​តាំង​ពី​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​ចាក​ចេញ​ពី​ក្លឹប Real Madrid ទៅ​កាន់​ Juventus កាល​ពី​ឆ្នាំ២០១៨។

ចាប់​ពី​រដូវ​កាល​ឆ្នាំ២០១៨/១៩​មក Benzema បាន​រក​គ្រាប់​បាល់​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ចំនួន ១៥គ្រាប់ ខណៈ Ronaldo រក​បាន ១៤គ្រាប់។

ប្រសិន​បើ​ប្រៀបធៀប​គ្រាប់​បាល់​ក្នុង​គ្រប់​កម្មវិធី​វិញ Ronaldo រក​បាន ៩៧គ្រាប់​នៅ​ក្លឹប Juventus រយៈពេល​ជិត ៣ឆ្នាំ​មក​នេះ ចំណែក​ឯ Benzema វិញ​រក​បាន ៨៥គ្រាប់​ឲ្យ​ក្លឹប Real Madridក្នុង​រយៈពេល​ដូច​គ្នា៕

សូម​ជម្រាប​ផង​ដែរ​ថា Ronaldo រួមរស់​ជាមួយ Real Madrid ជិត ១០ឆ្នាំ ដោយ​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​គ្រប់​ប្រភេទ​តាំង​ពី​ពាន​ក្នុង​ស្រុក La Liga ក៏​ដូច​ជា​ពាន​ទ្វីប​អឺរ៉ុប UEFA Champions League៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់