• 2021-04-28 07:14:16
  • បាល់ទះ

ដៃប៉ះ​សេ​អង្គរក្ស​ថា ៨ ថ្ងៃ​ហើយ​មិ​ន​​បាន​ទៅ​ផ្ទះ​ទេ ព្រោះ​​ជួយ​លើក​អង្ករ​ជូន​បង​ប្អូន​តំបន់​ក្រហម​

  • 2021-04-28 07:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដៃ​ប៉ះ​សេ​របស់​ក្លឹប​​អង្គរក្ស​​ នួន វិចិត្រ ​បាន​រៀបរាប់​ថា អស់​៨​ថ្ងៃ​ហើយ​មិន​បាន​ទៅ​ផ្ទះ​​ទេ ដោយសារ​ជាប់​ជួយ​លើក​អង្ករ​ជូន​បង​ប្អូន​ប្រជា​ជាន​កម្ពុជា​ក្នុង​តំបន់​ក្រហម ដែលបិទខ្ទប់​។

​​ក្នុង​អំឡុង​បិទ​ខ្ទប់​​ប្រជា​ជន​នៅ​តំបន់​ក្រហម​ទទួល​បាន​ជំនួយ​​ពី​រាជ​រដ្ឋា​ភិបាល​មាន​អង្ករ​ ម៉ី និង​ត្រីខ​ ជា​​ដើម​។ ​យ៉ាង​ណា​ក្នុង​​អំឡុង​នេះ​​ក្រុម​កង​កម្លាំង​​ទាំង​ប៉ូលិស​ ទាហ៊ាន និង​កង​កម្លាំង​អង្គរក្ស​ជា​ដើម​ចេញ​បម្រើ​ការ​ជូន​ជាតិ​។ ​​ក្នុង​នោះ នួន វិចិត្រ​ ដែល​ជា​កីឡាករ​របស់​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស​ ក៏​ចូល​រួម​ដែរ ដោយ​ចំណាយ​ពេល​អស់​៨​ថ្ងៃ​ហើយ​​មិន​អាច​​ត្រឡប់​ទៅ​ផ្ទះ​បាន​។

​វិចិត្រ មិន​បាន​ត្អូញត្អែរ​​ចំពោះ​ការងារ​នេះ​ទេ ពី​ព្រោះ​វា​ជា​ការ​ជួយ​ពលរដ្ឋ​។ រំលឹក​ថា វិចិត្រ និង​កង​កម្លាំង​អង្គរក្ស​ផ្សេង​ៗ​ទៀត​ក៏​បម្រើ​កាងារ​នេះ​ដូច​គ្នា​ នេះ​ក៏​ព្រោះ​តែ​ការ​រីក​រាល​ដាល​នៃ​កូវីដ​១៩ ​នៅ​កម្ពុជា​៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់