• 2021-04-28 03:29:10
  • បាល់ទះ

មើលវីដេអូនេះពេលណាសើចពេលហ្នឹង តានតាន ធ្វើស៊ី យក្ស!

  • 2021-04-28 03:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅ យុវជនបាល់ទះឈុត B របស់ក្លឹបវិសាខា សៅ តាន ហៅ​តានតាន បានបង្ហោះវីដេអូ​មួយលើបណ្ដាញសង្គម TikTok ដោយប្រៀប​ធៀប​ជើងរបស់​ខ្លួនទៅនឹងជើង អាន សុខហេង ហៅយក្ស ជាមួយការពិពណ៌នាថា «ស្បែកជើងលេខ៥២ គីឡូ១០០ កម្ពស់១,៩៧ម៉ែត្រ អាយុ២៤ឆ្នាំ កូនអ្នកកំពង់ចាម អ្នកណាថាខ្ញុំខ្ពស់?»។

គ្រាន់​តែ Caption និងវីដេអូនេះ បានធ្វើឱ្យប្រិយ​មិត្តស្នេហាវិស័យកីឡាបាល់ទះ​ជាច្រើន​ផ្ទុះសំណើច និងមញ្ចេញមតិប្លែកៗកំប្លែងៗ រួមទាំងភ្ជាប់ Sticker សើចហូរទឹកភ្នែកជាហូរហែ។

តាមពិតទៅកីឡាករជំនាញដេញបាល់លឿន អាន សុខហេង ហៅយក្សមានកម្ពស់ ១,៩៧ម៉េត្រ ទម្ងន់៩០គីឡូក្រាម អាយុ២៤ឆ្នាំ និង​មានទំហំប្រអប់​ជើង​ដល់ទៅ៥៣ មក​ពី​ខេត្ត​កំពង​ចាម។

បើធៀបនឹង សៅ តាន ហៅតានតានគឺខុសគ្នាឆ្ងាយ​ដាច់ ព្រោះយុវជនមកពីខេត្តកំពង់ស្ពឺមានរាងស្គមស្ដើង អាយុ២២ឆ្នាំ កម្ពស់១,៨៨ម៉ែត្រ ទម្ងន់៧៧​គីឡូ​ក្រាម និងទំហំទ្រនាប់ជើង៤៥។

ចង់ដឹងថាវីដេអូនេះ មើលហើយចង់សើចយ៉ាងណានោះ សូទស្សនាដូចខាងក្រោម៖

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់