• 2021-04-28 02:42:40
  • បាល់ទះ

ពេល​ហាត់​គ្រូ​ដាក់​វីឡេ​​ខ្ពស់​ជាង​ពេលប្រកួត​​មក​ពី​មូលហេតុ​អ៊ីចឹងសោះ​

  • 2021-04-28 02:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​វីឡេ​ស្តង់ដារ​​​ផ្នែក​បុរស​គឺ​មាន​កម្ពស់​ ២,៤៣ ម៉ែត្រ​ជា​វីឡេ​សម្រាប់​ប្រកួត​ ​ប៉ុន្តែ​នៅ​ពេល​ហ្វឹកហាត់​គ្រូ​បង្វឹក​តែង​លើក​កម្ពស់​វីឡេ​​ឲ្យ​ខ្ពស់​ជាង​នេះ អាច​ដល់​ ២,៤៥ ម៉ែត្រ​ឬ​ ២,៥០ ម៉ែត្រ​ក៏​​មាន​។

ទាក់​ទង​ចំណុច​នេះ ណារិទ្ធ អ្នក​លើក​បាល់​របស់ក្លឹប​ក្រសួង​មហាផ្ទៃ​ធ្លាប់​ប្រាប់​ឲ្យ​ដឹង​ថា​ ហេតុផល​នៃ​ការ​ដាក់​កម្ពស់​ហ្វឹកហាត់​ខ្ពស់​ជាង​​កម្ពស់​ប្រកួត​​ គឺ​ដើម្បី​ឲ្យ​កីឡាករ​ប្រឹងលោត​​ពេល​ហ្វឹកហាត់​​ឲ្យ​បាន​ខ្ពស់​។ នៅ​ពេល​លោត​បាន​ខ្ពស់​វ៉ៃ​វីឡេ​ខ្ពស់​ដែល​ជា​វីឡេ​ហ្វឹកហាត់​បាន​ល្អ​ ចេញ​លេង​កម្ពស់​វីឡេ​ធម្មតា​វា​ធ្វើ​ឲ្យ​កីឡាករ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ប្រកួត​ទាំង​វ៉ៃ​ផ្ដាច់ និង​បាំង​ជា​ដើម​។

វីឡេក្រុមបាល់ទះផ្នែកបុរសមានកម្ពស់ស្តង់ដារ ២,៤៣ ម៉ែត្រ បណ្ដោយ ១៨ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និងថែមតពីបណ្ដោយ ៣ម៉ែត្រទៀតសម្រាប់ទីតាំងវាយសេវ៉ា។

-បើវីឡេក្រុមបាល់ទះផ្នែកបុរសអាយុចាប់ពី ៥៥ ដល់ ៦៩ឆ្នាំ មានកម្ពស់ ២,៣៨ ម៉ែត្រ បណ្ដោយទទឹងដូចគ្នា។

-បើវីឡេក្រុមបាល់ទះផ្នែកបុរសអាយុចាប់ពី ៧០ ឡើងទៅ មានកម្ពស់ ២,២៩ ម៉ែត្រ បណ្ដោយនិងទទឹងដូចគ្នា។

-វីឡេបាល់ទះផ្នែកស្ត្រី មានកម្ពស់ ២,២៤ ម៉ែត្រ បើអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ មានកម្ពស់ ២,១៩ ម៉ែត្រ ខណៈបណ្ដោយ និងទទឹងដូចទៅហ្នឹងផ្នែកបុរសដែរ៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់