• 2021-04-27 07:23:07
  • ប្រដាល់

វីរបុរស Aung La N Sang ប៉ះ​​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី ក្រោយ Bigdash ដក​ខ្លួន

  • 2021-04-27 07:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ឯក​ពិភព​លោក​ ONE Light Heavyweight​ របស់​ស្ថាប័ន ONE Championship វីរបុរស​មីយ៉ាន់ម៉ា​ Aung La “The Burmese Python” N Sang ​​ត្រូវ​ឡើង​សង​សឹក​សត្រូវ​ចាស់​នា​​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មេសា​ខាង​មុខ (ម៉ោង​នៅ​កម្ពុជា) បន្ទាប់​ពី Vitaly Bigdash ដកខ្លួន។

ដើម​ឡើយ Aung La N Sang ​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​ដៃ​គូ​ចាស់​ដែរ​ដែល​ជា​អតីត​ជើង​ឯក​ពិភព​លោក ONE Middleweight គឺ​កីឡាករ​ Bigdash ក្នុង​ជួប​​​លើក​ទី​៣​របស់​អ្នក​ទាំង​ពីរ​​​ដែល​​នឹង​ត្រូវ​​​ផ្សាយ​ផ្ទាល់​ទៅ​កាន់​ទឹក​ដី​អាមេរិក​ក្នុង​​ម៉ោង​ពិសេស។

ប៉ុន្តែ​ការ​ប៉ុន​ប៉ង​ជួប​គ្នា​លើក​ទី​៣​ជា​មួយ​កីឡាករ​រស្ស៊ី​ត្រូវ​បាន​អាក់​ខាន​វិញ ព្រោះ​ដៃ​គូ​ចាស់​ម្នាក់​នេះ​បាន​ដក​ខ្លួន​ដោយ​សារ​បញ្ហា​កូវីដ-១៩ ​ដែល​មិន​អាច​ចេញ​ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៍ “ONE on TNT IV” ​ក្នុង​ការ​ការ​ឡើង​ប្រជែង​ខ្សែ​ក្រវាត់​ខាង​លើ។

វា​មិន​ធម្មតា​នោះ​ឡើយ ​ការ​ជំនួស​មក​​វិញ​នូវ​កីឡាករ​ជា​ជើងឯក​ពិភព​លោក ONE Middleweight គឺ Reinier “The Dutch Knight” De Ridder។ “The Dutch Knight” មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​រហូត​ដល់​ពេល​នេះ​ក្នុង​អាជីព​របស់​ខ្លួន។

រឿង​គួរ​ឲ្យ​កត់​សម្គាល់ កាល​ពី​ខែ​តុលា ឆ្នាំ​២០២០ ជើង​ខ្លាំង​ Ridder ដណ្ដើម​បាន​​ខ្សែ​ក្រវាត់​ពិភព​លោក​បាន​១​គ្រឿង​មក​គ្រប់​គ្រងពី Aung La N Sang ​នេះ​ឯង។

ការ​ប្រកួត​ពេល​នោះ​​សឹង​មិន​គួរ​ឲ្យ​ជឿ​ បន្ទាប់​ពី​អ្នក​ជំនាញ​ក្បាច់​​ឃ្លេ​ប្រើ​ពេល​​ខ្លី​ដើម្បី រឹត-កកីឡាករ​រហស្សនាម “ពស់​ថ្លានភូមា” ឲ្យ​គោះ​ដៃ​សុំ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​១ ​និង​​​មិន​ទាន់​ឲ្យ​អ្នក​ទស្សនា​​​ជក់​ភ្នែក​ផង។

ទោះ​ជា​យ៉ាង​ណា ជើង​ខ្លាំង​ទាំង​ពីរ​មាន​ឱកាស​ជួប​គ្នា​សា​ជា​ថ្មី​ដោយ De Ridder នឹង​ព្យាយាម​បញ្ចប់​ជើង​ខ្លាំង​មីយ៉ាន់ម៉ា​ដើម្បី​​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ទី​២​ ប៉ុន្តែ​ម្ចាស់​ខ្សែ​ក្រវាត់ Aung La N Sang នឹង​ប្រឹង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន ក៏​ដូច​ជា​សង​សឹក​ឲ្យ​បាន​សម្រេច​ដើម្បី​ផ្តល់​ពាក្យ​ថា បរាជ័យ​ដល់​កីឡាករ​ហូឡង់​ម្នាក់។

តើ ​តារា​មីយ៉ាន់ម៉ា របូត​ខ្សែ​ក្រវាត់​ទី២ ឬ ​​នៅ​ការពារ​បាន​សម្រេច?

ដោយ៖ ស៊ីធី

មតិយោបល់