• 2021-04-23 08:14:01
  • បាល់ទាត់

Man Utd ទាក់ទង​​ចង់​យក​ Ronaldo មក​អង់គ្លេស​វិញ​ ប៉ុន្តែ​ត្រូវ​កាត់​ប្រាក់​ខែ​ពាក់កណ្ដាល

  • 2021-04-23 08:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ទាក់ទង​ជាមួយ​ភ្នាក់ងារ​របស់ Cristiano Ronaldo ដើម្បី​នាំ​​គេ​មក​កាន់​ Premier League។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អ៊ីតាលី។

អនាគត​របស់ Ronaldo នៅ Juventus ហាក់​ស្រពិចស្រពិល ចាប់​តាំង​ពី​ក្រុម​ធ្លាក់​ចេញ​ពី Champions League ដោយ​សារ Porto កាល​ពី​ខែមុន។ ការ​រំពឹង​​គ្រប់គ្រង​ពាន Serie A ១០​​ឆ្នាំ​ជាប់​គ្នា​របស់ Juventus ហាក់​មា​នសង្ឃឹម​តិច ដោយ​សារ​បច្ចុប្បន្ន​កំពុង​គម្លាត​១១​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Inter Milan ខណៈ​លីគ​សល់​​៦​ប្រកួត​ទៀត។

ផ្អែក​តាម​សារព័ត៌មាន Gazzetta dello Sport​ ឲ្យ​ដឹង​ថា ការ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​របស់ Juventus បាន​ធ្វើ​ឲ្យ​ Ronaldo មិន​សូវ​ជា​សប្បាយ​ចិតុ្ត​ទេ។ United បាន​ដាក់​ការ​ចាប់​អារម្មណ៍​នាំ​យក​កីឡាករ​សញ្ជាតិ​ព័ទុយហ្គាល់​​ដែល​ធ្លាប់​មាន​សេចក្ដី​រាយការណ៍​ Juventus ចង់​លក់​ត្រឹម​​តែ​២៦​លាន​ផោន​​មក Old Traford វិញ។

យ៉ាងណាមិញ ប្រសិន​បើ Ronaldo សុខ​ចិត្ត​មក​ក្លឹប​ចាស់​វិញ​មែន គេ​ត្រូវ​កាត់​បន្ថយ​ថ្លៃ​នឿយហត់​ពាក់​កណ្ដាល​ដែល​​គេ​ធ្លាប់​បាន​នៅ Juventus ២៧​លាន​ផោន​ក្នុង​មួយ​ឆ្នាំ។ Juventus សព្វថ្ងៃ​ក៏​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ដូច​គ្នា និង​កំពុង​បារម្ភ​មិន​បាន​លេង​ UCL នៅ​ឆ្នាំ​ក្រោយ។ ពួក​គេ​ស្ថិត​នៅ​លេខ​៤​នៃ​តារាង​ពិន្ទុ Serie A លើ​ក្រុម​លេខ​៥ Napoli តែ​២​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់