• 2021-04-23 03:03:24
  • បាល់ទះ

មក​ស្គាល់​ស្មាត់​ កុំកុំ ល្បី​​ខ្លាំង​ជំនាញ​ប្រើ​ក្រញាំចាប់​សេវា!

  • 2021-04-23 03:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​មិន​សូវ​ល្បី​ល្បាញ​ខ្លាំងដូច​ស្មាត់​ផ្សេងៗ (Grade B) ប៉ុន្តែ​លោក សុង សុចិត្រា ត្រូវ​បាន​គេ​ឱ្យ​រហស្សនាម​ថា «កុំកុំ» កីឡា​ករ​ជំនាន់​មុនប្រាកដជា​ស្គាល់​លោក​​។ គេ​ឱ្យ​រហស្សនាម​មួយ​នេះ ព្រោះ​លោក​មាន​មុខ​មាត់​ស្រដៀងកុំកុំ និង​ពូកែ​ប្រើ​ក្រញាំចាប់​សេវា​មិ​ន​ថា​​លោតគប់​ឬ​​​អ្វី​ឡើយ ដែល​មើល​ទៅ​ប្រៀប​ដូច​​តារា​ក្បាច់​គុន​ ហុងកុងពូកែ​ក្លេកុំកុំដូច្នេះ​ដែរ។ នេះ​បើ​ផ្អែកតាម​ប្រភព​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​មួយ។

​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះដដែល​ បាន​បញ្ជាក់បែបនេះ​​ថា ៖«គាត់​ល្អ​ណាស់! គេ​ហៅ​គាត់​តែ​កុំកុំ​ទេ ហើយ​សឺវីស​គប់​គាត់​ចាប់​តែ​ក្រញាំដៃ​ទេ ក្រញ៉ាំ​គាត់​ល្អ​ណាស់ បើ​ដាច់​បាំងអីវិន(គេ)គប់​វ៉រ គាត់​ប្រើ​តែ​ក្រញាំបាញ់​ផុយ​ទៅ​លើ​»។

តាម​ពិត​អតីត​កីឡាករ​​របស់​ស្នងការ​ខេត្ត​កណ្ដាល លេង​ឡើង​មុន​ទូ​ច​អង្គរក្ស​ទៅទៀត ពោល​គឺ​ជំនាន់​លោកគ្រូ​ សោម​ ចំណាប់ របស់​ស្នងការ លោកគ្រូ​ឆាត​ របស់​ក្រសួង​មហាផ្ទៃ និង​លោកគ្រូ​ជំនាញ​បាំង​ សាន សុក្រិត របស់​ក្លឹប​​បាល់​ទះ​វិសាខា។

ជុំវិញ​ប្រវត្តិ​របស់​អតីត​កីឡាករ ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣​នេះ​ដែរ លោក ផាត សុភ័ក្រ ហៅ​ទូច​អង្គរក្ស​ក៏​បាន​ឱ្យ​ដឹង​ដូច​គ្នា​ថា លោក​សុចិត្រា​ចាប់​សេវា​រឹង​ខ្លាំងណាស់។

លោក សុង សុចិត្រា រាប់​ពី​ស្ដាំ​ទី​៣

អតីត​ស្មាត់​ធំ​ឡើង​ខ្លាំង​អំឡុង​ឆ្នាំ​២០១១-២០១៦ ទូច​អង្គរក្ស បាន​ពន្យល់​ថា ៖«បាទ! គាត់​ពូកែ​ក្រញាំ និយាយ​ទៅ​គាត់​រឹង​ រឹង​សឺវីស គាត់​ស្មាត់​គាត់​ម៉ាត់ និង​វ៉ៃសេវា​លោតគប់​ដែរ ក្រញាំ​គាត់​ខ្លាំង​ណាស់​ក្រញាំ​គាត់»។

ក្រៅ​ពី​រហស្សនាម​​ខាង​លើ​​ អតីត​កីឡាករ​ក្រុម​ឆត្រយោង៩១១ ក៏​មាន​រហស្សនាម​មួយ​ទៀត​ថា «យន្ត​តា​ខ្មៅ» ដែល​ល្បី​នៅ​តំបន់​ក្រុង​តា​ខ្មៅ​អំឡុង​ពេល​នោះ។

ចំពោះរហស្សនាម​នេះ​ដែរ លោក សុង សុចិត្រា បាន​ឱ្យ​ដឹង​បែប​នេះ ៖«បាទ! បាទ! កាល​ហ្នឹង​ខ្ញុំ​លេង​នៅ​តា​ខ្មៅ ខ្ញុំ​លេង​មិន​សូវ​ហត់ ​គេ​ហៅ​មនុស្ស​យន្ត​មនុស្ស​យន្ត ខ្ញុំ​លេង​ធម្មតាៗ ស្មាត់​ក៏​ល្មមចាប់សឺវីស​ក៏​ល្មម និយាយ​ទៅ​មធ្យមៗ​ទាំង​អស់កាល​មុន​ តែ​ឥឡូវ​អត់​ទេ​ទៅ​លែង​រួ​ច​ហើយ។ ការ​លេង​របស់​ខ្ញុំ​ពី​មុន​មក​គួរ​សម​ដែរ ទាំង​ស្មាត់​ទាំង​សារ៉េទាំង​ចាប់​សឺវីស​»។

ចំពោះ​អាជីព​បាល់ទះក្នុងឆ្នាំ​២០០៣ ដល់ ​២០០៥ លោក សុង សុចិត្រា លេង​ឱ្យស្នងការ​ខេត្ត​កណ្ដាល, ឆ្នាំ​២០០៦-២០០៧ លេង​ឱ្យ​ក្រុម​ឆត្រ​យោង​ 911 ជំនាញ​ស្មាត់ដណ្ដើម​បាន​លេខ ១ ពាន​រង្វាន់​ខួប​កងទ័ព, ​លេងឱ្យក្លឹប​អង្គរក្សជំនាញ​ Libero, កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (PM A2) ដណ្ដើម​បាន​លេខ​១ដូច​គ្នា។

ចេញ​ពី​ PM លោក​បាន​ចូល​លេង​ឱ្យ​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣ ដល់​ឆ្នាំ​២០០៩ លេង​លែង​កើត​ក៏​ឈប់​ និង​បាន​បម្រើ​ការ​ងារ​នៅ​ស្ថាប័ន​មួយ​នេះ​រហូត​មក ប៉ុន្តែ​មិន​មែន​ផ្នែក​កីឡាទេ។ ​បច្ចុប្បន្នលោក​មាន​វ័យ​៤១​ឆ្នាំ​ហើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់