• 2021-04-23 01:45:11
  • បាល់ទាត់

​ប្រធាន UEFA ​ចង់​ដក Real Madrid ​ចេញ​ពី​វគ្គ Semi Final ​និង​ពិន័យ​អត់​ឱ្យ​លេង​១​ឆ្នាំ

  • 2021-04-23 01:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រភព​នៅ​អេស្ប៉ាញ ​បាន​បង្ហើប​ថា​ថ្នាក់​ដឹក​នាំ UEFA ​ចង់​ពិន័យ​ក្លឹប​ Real Madrid ​និង Juventus ​ចំពោះ​ការ​ធ្វើ​ជា​អ្នក​ដឹក​នាំ​នៃ​ការ​ប្រកួត​ពាន​រង្វាន់ European Super League ។

​លោក Florentino Perez ​ប្រធាន​ក្លឹប Real Madrid ​និង​ប្រធាន​ក្លឹប Juventus ​បាន​រួបរួម​គ្នា​ដើម្បី​បង្កើត​ពាន​រង្វាន់​ European Super League ​ដែល​មាន​សមាជិក​១២​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប។ យ៉ាងណាមិញ ​ដោយ​សារ​តែ​មាន​ការ​ប្រឆាំង​ពី​អ្នក​គាំទ្រ ​UEFA , FIFA ​និង​សហព័ន្ធ​បាល់ទាត់​តាម​ប្រទេស​ផង​ ពេល​នេះ​ពាន​រង្វាន់​ថ្មី​ខាង​លើ ​បាន​រំសាយ​ចោល​វិញ​ទៅ​ហើយ។

​បើ​ទោះ​ជា​រំសាយ​បែប​ណា​ក្ដី UEFA ​នៅ​មិន​ទាន់​អស់​ចិត្ត​ខឹង​នោះ​ទេ។ ប្រភព​នៅ​អេស្ប៉ាញ​បាន​អះអាង​ថា​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​នេះ ​នឹង​ធ្វើ​ការ​កោះ​ប្រជុំ​ទៀត ដើម្បី​ជា​ការ​ពិន័យ​ទៅ​លើ​ក្រុម Real Madrid ​និង Juventus ​។ ដោយ​ពួកគេ​ចង់​ដក Real Madrid ​ចេញ​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ទុក​ឱ្យ Chelsea ​ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ។ លើស​ពី​នេះ​ទៅ​ទៀត Real Madrid ​និង Juventus ​ក៏​ប្រឈម​មិន​ឱ្យ​លេង​ពាន UEFA Champions League ​១​ឆ្នាំ​ទៀត​ផង​ដែរ​នៅ​រដូវ​កាល​ក្រោយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់