• 2021-04-22 03:01:15
  • បាល់ទាត់

Ronaldo រង​ការ​ចំអក​ពី​អ្នក​គាំទ្រ​ថា​ខ្លាច​ខូច​មុខ ពេល​ធ្វើ​ជា​រនាំ Free-Kick យប់​មិញ

  • 2021-04-22 03:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​រង​ការ​​រិះគន់​ពី​អ្នក​គាំទ្រ​ជា​ថ្មី បន្ទាប់​ពី​គេ​បាន​​យក​ដៃ​បិទ​មុខ​ពេល​ដែល​ឈរ​ជា​រនាំ​​​ការពារ​បាល់ Free-Kick របស់ Parma យប់មិញ។

នាទី​ទី​២៥ ក្រុម Parmar ទទួល​បាន​បាល់​ពិន័យ Free-Kick ហើយ​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Gaston Bruman។ យ៉ាងណាមិញ​​ក្នុង​សកម្មភាព​នោះ​គេ​បាន​ឃើញ Ronaldo ដែល​​ឈរ​ជា​រនាំ​​បាន​យក​ដៃ​បិទ​មុខ និង​មិន​បាន​លោត​តាម​មិត្តរួម​ក្រុម​ឡើយ។

រូប​ភាព​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចអក​ឲ្យ Ronaldo ជា​ខ្លាំង ដោយ​មួយ​ចំនួន​និយាយ​ថា​ គេ​ខ្លាច​​ឈឺ​ខូច​សម្រស់​មុខ។ កាល​ពី​ប៉ះ Portoខែ មីនា ក្នុង​ពាន​រង្វាន់ Champions League កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រង​ការ​រិះគន់​ម្ដង​រួច​មក​ហើយ​រឿង​ធ្វើ​ជា​រនាំង​នេះ។ ដោយ​កាល​នោះ​គេ​​បាន​បែរ​ខ្នង​និង​លើក​ជើង​ម្ខាង។

ត្បិត​តែ Parma បាន​នាំ​មុខ​មុន​មែន​ ប៉ុន្តែ Juventus បាន​វាយ​បក​បាន​៣​គ្រាប់​វិញ​ផ្ទួន​ៗ​ ធ្វើ​បាន​ដោយ​កីឡាករ Alex Sandro ២​គ្រាប់ និង Matthijs De Ligt មួយ​គ្រាប។ ជ័យជម្នះ​នេះ Juventus បាន​ឡើង​មក​កាន់​លេខ​៣​នៃ​តារាង​ពិន្ទុ Serie A៕

ប្រភព៖ The Sun ប្រែសម្រួលៈ រតនៈ

មតិយោបល់