• 2021-04-22 02:47:46
  • ប្រដាល់

​ហង្ស ​រ៉ាម៉ន​ ធ្លាប់​តែ​១ថ្ងៃ​បង្ហាត់​ ៤-៥​ម៉ោង​ ដល់​ឥលូវ​ដេក​ផ្ទះ​ដូច​ពិបាក​ណាស់​

  • 2021-04-22 02:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​សកល​ជម្រើស​ជាតិ​ ហង្ស​ រ៉ាម៉ន​ ពី​មុន​ធ្លាប់​តែ​ចេញ​បង្ហាត់​សិស្ស​ ៤-៥​ ម៉ោង​ក្នុង​១ថ្ងៃ​ ឥលូវ​ដេក​ផ្ទះ​បែប​នេះ​ធុញ​ និង​ពិបាក​រស់នៅ​ណាស់។​

រ៉ាម៉ន បង្ហាត់សិស្សពីមុន

ហង្ស ​រ៉ាម៉ន​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ពេល​ប៉ុន្មាន​សប្ដាហ៍​នេះ​គឺ​ចង់​ដាច់​ស្បៀង​ដែរ​ហើយ​ ព្រោះ​ពឹង​ទៅ​លើ​ការ​ចេញ​ទៅ​បង្ហាត់​សិស្ស​បែប​សុខភាព​ដើម្បី​ចំណូល​ទ្រទ្រង់​ប្រចាំ​គ្រួសារ។​ មួយ​វិញ​ធ្លាប់​តែ​ចេញ​ចូល​ និង​ទៅ​បង្ហាត់​សិស្ស​ជា​ច្រើន​កន្លែង​ ដល់​ឥលូវ​នៅ​តែ​ផ្ទះ​អង្គុយ​ដេក​បែប​នេះ​ហាក់​ពិបាក​ទាំង​កាយ​ និង​អារម្មណ៍​បន្តិច។​

អតីត​អ្នក​ប្រដាល់​រូប​នេះ​សង្ឃឹម​ថា​នឹង​ឆាប់​បាន​ដូច​ពី​មុន​នេះ​ ដើម្បី​បាន​ចេញ​ទៅ​ធ្វើ​កិច្ចការ​រៀងៗ​ខ្លួន​ និង​រក​ចំណូល​តាម​ដែល​អាច​ទៅ​បាន​ឡើង​វិញ។​ ព្រោះ​បើ​បន្ត​បែប​នេះ​ជីវភាព​នឹង​ជួប​ការ​លំបាក​ជា​មិន​ខាន។​

រ៉ាម៉ន បង្ហាត់សិស្សពីមុន

រំលឹក​ដែរ​ថា​ រយៈពេល​ប៉ុន្មាន​ខែនេះ​កម្ពុជា​ផ្ទុះ​ជំងឺ​កូវីដ​ ១៩​ ជា​ខ្លាំង​ និង​រក​ឃើញ​អ្នក​ឆ្លង​ជា​បន្តបន្ទាប់​មិន​ដាច់​នោះ​ឡើយ​ ខណៈ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ក៏​ចេះ​តែ​មាន។​ រយៈពេល​២សប្ដាហ៍ចុងក្រោយ​នេះ​រាជរដ្ឋាភិបាល​សម្រេច​ចេញ​សេចក្ដី​ប្រកាស​បិទខ្ទប់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ ​និង​តាខ្មៅ​ផង​ដែរដើម្បីទប់ស្កាត់ការ​រីករាលដាលជំងឺកូវីដ ១៩៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់