• 2021-04-21 12:27:31
  • បាល់ទាត់

ប្រធាន​ក្លឹប Juventus សារភាព​តាម​ត្រង់​ថា Super League លែង​ទៅ​មុខ​រួច​ហើយ

  • 2021-04-21 12:27:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Andrea Agnelli ប្រធាន​ក្លឹប Juventus បាន​និយាយ​ក្នុង​ថ្ងៃ​នេះ​ថា ក្របខ័ណ្ឌ​បំបែក​ថ្មី​របស់​ក្លឹប​អ្នក​មានៗ European Super League មិន​អាច​ទៅ​មុខ​រួច​ទេ ក្រោយ​ក្លឹប​ ៩ ប្រកាស​ដក​ចេញ​ជា​ផ្លូវ​ការ​។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​នៅ​តែ​គិត​ថា​ គម្រោង​ Super League ជា​គម្រោង​ដ៏​ល្អ​មួយ។ តែ​និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​មិន​គិត​ថា​វា​អាច​ទៅ​មុខ​បាន​ទេ " ។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់ Juventus ចាញ់​នៅ​ល្ងាច​ម៉ោង​ស្រុក​ខ្មែរ​ថ្ងៃ​នេះ​ ខាង​ក្លឹប​បាន​ទទួល​ស្គាល់​ថា ក្របខ័ណ្ឌ Super League ចប់​ត្រឹម​ហ្នឹង​ហើយ។ យ៉ាងណាមិញ ខាង​ Juventus នៅ​តែ​ជឿជាក់​ថា គម្រោង​មួយ​នេះ​នឹង​ផ្ដល់​ផល​ល្អ​ដល់​បាល់ទាត់​នៅ​រយៈពេល​វែង។

សូម​ជម្រាប​ផង​ដែរ​ថា ក្លឹប​ចំនួន ៩ ចំណោម ១២ក្លឹប បាន​ដក​ចេញ​ពី​ Super League ក្រោយ​ពី​មាន​សម្ពាធ​ពី​រដ្ឋាភិបាល សមាគម​បាល់ទាត់ UEFA និង FIFA ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​ខ្លួន។ ក្លឹប​ដែល​នៅ​សល់​គឺ Real Madrid, Barcelona និង Juventus៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់