• 2021-04-21 07:26:20
  • ប្រដាល់

វីបុរសមីយ៉ាន់ម៉ា Aung La N Sang ឡើងការពារខ្សែក្រវាត់ ONE Light Heavyweight

  • 2021-04-21 07:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរសមីយ៉ាន់ម៉ា Aung La “The Burmese Python” N Sang នឹងឡើងការពារខ្សែក្រវាត់ពិភពលោក ONE Light Heavyweight World Title របស់ខ្លួនទល់នឹងគូសត្រូវចាស់ Vitaly Bigdash ក្នុងនាមគូឯកនៅព្រឹត្តិការណ៍ “ONE on TNT IV” នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៩ ខែមេសា ខាងមុខ (ម៉ោងនៅកម្ពុជា)។

ព្រឹត្តិការណ៍ប្រកួតដ៏ធំនេះត្រូវបានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ TNT របស់អាមេរិកខាងជើងក្នុងម៉ោងមាសនាយប់ថ្ងៃពុធទី ២៨ ខែមេសា (ម៉ោងនៅអាមេរិក)។

Aung La N Sang និង Vitaly Bigdash ធ្លាប់ជួបគ្នាពីរលើករួចមកហើយក្នុងការប្រជែងខ្សែក្រវាត់ ONE Middleweight អំឡុងឆ្នាំ២០១៧ ដោយបញ្ចប់លទ្ធផលឈ្នះម្ដងម្នាក់។ ប៉ុន្តែពេលនេះ “The Burmese Python” និងតារារុស្សីត្រូវប៉ះគ្នានៃការប្រកួតខ្សែក្រវាត់ថ្មីវិញម្ដង បន្ទាប់ពីជើងខ្លាំងមីយ៉ាន់ម៉ារបូតខ្សែក្រវាត់ទម្ងន់ Middleweight ដោយថ្វីដៃកីឡាករហូឡង់ Reinier de Ridder កាលខែតុលា ឆ្នាំ ២០២០ កន្លងទៅ។

តើម្ចាស់ខ្សែក្រវាត់ថ្មីទម្ងន់ Light Heavyweight នៅដដែល ឬដូរមុខនាចុងខែ មេសា នេះ?

គូពិសេស(Main Card)

• (c) Aung La N Sang vs. Vitaly Bigdash (ដណ្ដើមខ្សែក្រវាត់ ONE Light Heavyweight World Title)

• Eddie Alvarez vs. Marat Gafurov/Ok Rae Yoon (គុនចម្រុះ– ទម្ងន់ lightweight)

• Oumar Kane vs. Kirill Grishenko (គុនចម្រុះ– ទម្ងន់ heavyweight)

គូបើកឆាក (Lead Card)

• Eduard Folayang vs. Shinya Aoki (គុនចម្រុះ – ទម្ងន់ lightweight)

• Jackie Buntan vs. Ekaterina Vandaryeva (មួយថៃ ONE Super Series – ទម្ងន់ strawweight)

• Colbey Northcutt vs. Courtney Martin (គុនចម្រុះទម្ងន់– ទម្ងន់ catch weight ៦០,៦ គីឡូក្រាម)

ដោយ៖ ស៊ីធី

មតិយោបល់