• 2021-04-21 04:01:23
  • បាល់ទាត់

Ryan Mason នឹង​ក្លាយ​ជា​​អ្នក​ចាត់​ការ​ក្មេង​ជាង​គេ​បង្អស់ ដឹក​នាំ​ការ​ប្រកួត​នៅ PL

  • 2021-04-21 04:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​​ការ​បណ្ដោះអាសន្ន Ryan Mason នឹង​ទទួល​បន្ទុក​ដឹក​នាំ Spurs ​ប្រកួត​ទល់​នឹង Southampton ​ក្នុង​ពាន​រង្វាន់ Premier League នៅ​រាងត្រី​នេះ។

បន្ទាប់​ពី Spurs បាន​បណ្ដេញ​លោក Jose Mourinho ចេញ​ពី​តំណែង​កាល​ពី​ដើម​សប្ដាហ៍​នេះ ពួក​គេ​បាន​តែងតែង​លោក Mason ឲ្យ​ធ្វើ​ជា​អ្នក​ចាត់​ការ​បណ្ដោះអាសន្ន។ បុរស​សញ្ជាតិ​អង់គ្លេស​មាន​វ័យ​ទើប​តែ​២៩​ឆ្នាំ​ ៣១៣​ថ្ងៃ​ប៉ុណ្ណោះ។

សម្រាប់​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​ទល់​នឹង Southampton ការ​ប្រកួត​ក្នុង​លីគ Mason នឹង​ក្លាយ​ជា​អ្នក​ចាត់​ការ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​បង្ហោះ​ក្នុង​ប្រវត្តិសាស្រ្ដ​​ដែល​បាន​ចូល​ដឹកនាំ​នៅ​ Premier League។ Mason ធ្លាប់​ជា​អតីត​កីឡាករ​របស់ Spurs និង​បាន​ចូលនិវត្តន៍​នៅ​អាយុ​២៦​ឆ្នាំ​ បន្ទាប់​ពី​មាន​របួស​ក្បាល។

អតីត​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​​ចូល​​ធ្វើ​ជា​គ្រូ​​យុវជន​ក្នុង​ក្លឹប Spurs ក្រោយ​ព្យួរ​ស្បែក​ជើង។ លោក​អាច​នឹង​ឈ្នះ​ពាន​ជា​លើក​ដំបូង​​ក្នុង​ការ​មក​កាន់​ឈុត​​ធំ ពេល​ដែល Spurs ​ប៉ះ​ Man City វគ្គ​ផ្ដាច់ព្រ័ត្រ League Cup នៅ​ចុង​សប្ដាហ៍​នេះ៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់