• 2021-04-20 08:10:57
  • កីឡា​ផ្សេង​ៗ

២០២៣​ ចំបាប់​ជា​កីឡា​ប្រកួត​រក្សា​នូវ​វប្បធម៌​ខ្មែរ​ព្រោះ​ហេតុ​ផល​នេះ...​

  • 2021-04-20 08:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ ថា​ការ​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​ចំបាប់​ជា​កីឡា​ដែល​ប្រកួត​ជួយ​រក្សា​វប្បធម៌​ខ្មែរ​ ព្រោះ​កម្ពុជា​មាន​ចំបាប់​បុរាណ​ដែល​មាន​តាំង​សម័យ​យូរលង់​មក​ហើយ។​

លោក ខេស៊ី បាណេត បំពាក់មេដាយ (រូបភាព CAMSOC)

លោក​ ខេស៊ី ​បាណេត​  បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣២​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នោះ​គឺ​សហព័ន្ធ​ចំបាប់​បាន​រៀបចំឲ្យ​មាន​ទាំង​ចំបាប់​សម័យ​ និង​ចំបាប់​បុរាណ​ផង​ដែរ។​ ដូច​ដឹង​ស្រាប់​ហើយ​ថា​នៅ​តាម​ប្រសាទ​បុរាណ​មួយ​ចំនួន​បាន​ឆ្លាក់​ក៏​ដូច​ជា​បន្សល់​ទុក​រួច​ហើយ​អំពី​ចំបាប់​បុរាណ​ដែល​ខ្មែរ​មាន​ពី​មុន​មក។​ ដូច្នេះ​ការ​ប្រកួត​លើក​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំបាប់​បុរាណ​ខ្មែរ​ដល់​អន្តរជាតិ​ និង​ជា​ការ​រក្សា​ថា​ប្រភេទ​កីឡា​នេះ​ខ្មែរ​មាន​លេង​យូរ​មក​ហើយ។​

រូបភាពហ្វេសបុក​ Share Tourism In Cambodia

រំលឹក​ដែរ​ថា​​ នៅ​ឆ្នាំ​២០២៣​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ ឬ​ហៅ​ថា​ ស៊ីហ្គេម​ លើក​ទី៣២។​ ក្នុង​នោះ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ក៏​នឹង​ត្រូវ​ដាក់​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់