• 2021-04-19 07:41:17
  • ប្រដាល់

សោកស្តាយ អែម សុវណ្ណារី មិនអាចប្រកួតនៅ ONE បានទេព្រោះរបួស

  • 2021-04-19 07:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការគ្រោងទុក កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី ត្រូវជួបដៃគូជាមួយកីឡាការិនីអាមេរិក Colbey Northcutt នៅព្រឹត្តិការណ៍ ONE: TNT IV នាថ្ងៃទី២៨ ខែមេសា ខាងមុខនេះ ដែលត្រូវបានប្រកាសតាំងពីដើមខែមីនាមកម្ល៉េះ។

ទោះបីជាយ៉ាងណា នៅថ្ងៃទី១៣ ខែមេសា អែម សុវណ្ណារី បានឲ្យដឹងថា នាងមិនដឹងថាគួររកពាក្យអ្វីដើម្បីមកអត្ថាធិប្បាយឲ្យសមនោះទេនៅពេលនាងមានបញ្ហារបួសកៀកនឹងថ្ងៃប្រកួតទភហើយ។

នាងប្រាប់ថា ៖«ខ្ញុំសុំទោសដល់ស្ថាប័ន ONE Championship ដែលផ្តល់ឱកាសដ៏អស្ចារ្យឲ្យខ្ញុំប្រកួតនៅព្រឹត្តិការណ៍ TNT ហើយខ្ញុំមិនអាចចូលរួមប្រកួតបានទេ។ ខ្ញុំពិតជាសុំទោសដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រខ្ញុំ ជាពិសេសប្រជាជនកម្ពុជាដែលតែងតែស្រឡាញ់គាំទ្រខ្ញុំ។ ខ្ញុំដឹងថា នេះមិនមែនជាជម្រើសចេញពីបេះដូងរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្លួនឯងធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត»។

អែម សុវណ្ណារី បានឲ្យដឹងថា នាងបានរបួសស្មាក្នុងកំពុងពេលហ្វឹកហាត់។ នាងបានបញ្ជាក់ថា មួយរយៈពេលកន្លងទៅនេះ នាងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងដើម្បីឡើងសង្វៀនជាមួយដៃគូ Colbey Northcutt Danies ហើយក៏បានសុំទោសដល់ដៃគូម្នាក់នេះដែរ។

«ខ្ញុំខំប្រឹងហាត់ខ្លាំងណាស់សម្រាប់ការប្រកួតនេះ និងរំពឹងថា នឹងបានប្រកួតជាមួយ Colbey ដ៏ល្អ ប៉ុន្តែពេលនេះបានត្រឹមសោកស្តាយ»។ សុវណ្ណារីបានបន្ថែម។

រហូតដល់ពេលនេះ សុវណ្ណារី មានប្រវត្តិប្រកួត៥លើកហើយគឺឈ្នះ៤ និងចាញ់១ ហើយប្រកួតខាងមុខនេះនឹងក្លាយជាការប្រកួតលើកទី៦ក្នុងអាជីពរបស់នាង៕

ដោយ៖ ស៊ីធី

មតិយោបល់