• 2021-04-14 05:02:06
  • បាល់ទាត់

Zidane បញ្ជាក់​ច្បាស់​ៗ Real នឹង​មិន​បន្ធូរ​ដៃ​ទេ​ត្រូវ​តែ​បន្ត​ឈ្នះ​នៅ Anfield

  • 2021-04-14 05:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Zinedine Zidane បាន​និយាយ​ច្បាស់​ៗ​ថា កីឡាករ​របស់​​លោក​​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ប៉ះ​ជាមួយ​ Liverpool ក្នុង​កីឡដ្ឋាន Anfield យប់​នេះ​សម្រាប់​ជើង​ទី​២​វគ្គ​៨​ក្រុម​ចុង​ក្រោយ UCL។

Zidane ក៏​បាន​សង្កត់​ធ្ងន់​ Madrid នឹង​ព្យាយាម​បន្ត​យក​ឈ្នះ​ក្នុង​ប្រកួត​នេះ​លើ​ហង្សក្រហម ត្បិត​ជើង​ទី​មួយ​ឈ្នហ ៣-១ រួច​ទៅ​ហើយ​ក្ដី។ មុន​ការ​ប្រកួត​មក​ដល់​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បាន​ប្រាប់​អ្នក​កាសែត​ថា៖ “ពួក​យើង​នឹង​មិន​ព្យាយាម​លេង​បែប​ទប់​ៗ​នោះទេ។ ពួក​យើង​មក​ទី​នេះ​ដើម្បី​ឈ្នះ។ ពួក​យើង​បាន​និយាយ​រឿង​នេះ​រួចរាល់​ជាមួយ​ក្រុម។ ពួក​យើង​បាន​​ប្រឹងប្រែង​​យ៉ាង​ខ្លាំង​នៅ​ជើង​ទី​មួយ និង​ជាមួយ Barcelona។ ពួក​យើង​បាន​ប្រើ​វា​រួច​មក​ហើយ”។

សម្រាប់​ប្រកួត​នេះ​ក្រុម​របស់​លោក Zidane ក៏​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​ជា​ច្រើន​នាក់​ដែរ ដូច​ជា Sergio Ramos, Raphael Varane, Dani Carvajal និង Lucas Vazquez។ លោក​នៅ​តែ​ជឿជាក់​ Real Madrid តែងតែ​​សាមគ្គី​គ្នា​ទោះ​ក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក្ដី៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់