• 2021-04-14 05:01:14
  • បាល់ទាត់

Robertson​៖ ​អ្នក​មិន​អាច​ប្រៀប​ការ​វាយ​បក Barca ​ទេ, Real ​ជា​ក្រុម​អស្ចារ្យ​មួយ​

  • 2021-04-14 05:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Andy Robertson ​ខ្សែ​ការពារ Liverpool ​បាន​អះអាង​ថា​មិន​អាច​យក​ការ​ប្រកួត​វាយ​បក​លើ​ក្រុម Barcelona ​មក​ប្រៀប​ជាមួយ​ប្រកួត​​ទល់ Real Madrid ​នៅ​រាត្រី​នេះ​នោះ​ទេ។

​ក្រុម​ Liverpool ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Real Madrid ​នៅ​រាត្រី​នេះ សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ​ដោយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​របស់​លោក Klopp ​នេះ​ បាន​ចាញ់​ក្រុម​អធិរាជ​ស ​ក្នុង​លទ្ធផល ៣-១ ​រួច​ទៅ​ហើយ។ ​ការ​ប៉ះ​គ្នា​លើក​ទី​២​នេះ​ទៀត​សោត ​មាន​មតិ​មួយ​ចំនួន​សួរ​ថា តើ Liverpool ​អាច​វាយ​បក​បាន​វិញ ​ដូច​កាល​ធ្វើ​ជាមួយ Barcelona ​ឬ​យ៉ាង​ណា​។

​ចំពោះ​រឿង​នេះ​ដែរ Andy Robertson ​បាន​និយាយ​ថា​នេះ​ជា​ការ​ប្រកួត​២​ខុស​គ្នា។ ​កាល​ប៉ះ Barcelona ​ជើង​ទី​១​ចាញ់ ៣-០ ​មែន តែ​ជើង​ទី​២ ​អាច​យក​ឈ្នះ ៤-០ ​វិញ​បាន ​ដោយ​កាល​នោះ​នៅ​ទឹ​កដី Anfield ​មាន​អ្នក​គាំទ្រ​ពេញ​ចូល​ទស្សនា​។ ​យ៉ាងណាមិញ​នៅ​លើ​នេះ ​មិន​ដូច​គ្នា​ទេ ​ការ​ប្រកួត​ជើង​ទី​២​ទល់ Real Madrid ​គឺ​មិន​មាន​អ្នក​គាំទ្រ​ឡើយ។

​ខ្សែ​ការពារ​ស្លាប​រូប​នេះ ​បាន​និយាយ​ទៀត​ថា​៖ “​Real Madrid ​ជា​ក្រុម​អស្ចារ្យ​មួយ ​ពួកគេ​ជា​ក្រុម​ពោរពេញ​ដោយ​បទ​ពិសោធ​ក្នុង​ពាន​នេះ ​និង​ធ្លាប់​ឈ្នះ​វា​ជា​ច្រើន​មក​ហើយ។ ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​តឹងតែ​បំផុត​សម្រាប់​យើង។ វា​មិន​ដូច​លើក​មុន​នោះ​ទេ”៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់